បរទេស៖ នៅក្នុងរបាយការណ៍មួយ ដែលត្រូវបានចេញផ្សាយ ដោយប្រទេសជប៉ុននៅថ្ងៃសុក្រ បានបញ្ជាក់ថាកោះចំនួន៤ ដែលជប៉ុនអះអាងថាជាដែនកោះ របស់ខ្លួននិងកំពុងស្ថិតនៅ ជម្លោះជាមួយនឹងរុស្ស៊ី នៅឡើយនោះ កំពុងត្រូវបានកាន់កាប់ដោយខុសច្បាប់ ដោយរដ្ឋាភិបាលក្រុងមូស្គូ។
នៅក្នុងរបាយការណ៍នោះ ជប៉ុនក៏បានប្រើប្រាស់ឃ្លាធ្ងន់ៗផងដែរ ជាពិសេសចំពោះទំនាក់ទំនងមិនសូវល្អ រវាងគ្នាចំពេលដែលជម្លោះ រវាងអ៊ុយក្រែននិងរុស្ស៊ី ក៏កំពុងបន្តនៅឡើយ។
របាយការណ៍ដែលមានឈ្មោះថា 2022 Diplotic Bluebook គឺជារបាយការណ៍ប្រចាំឆ្នាំស្តីពីគោលនយោបាយ ការបរទេសរបស់ជប៉ុន និងត្រូវបានផលិតឡើង ដោយក្រសួងការបរទេសរបស់ជប៉ុន។
គួរឲ្យដឹងដែរថាជប៉ុន បានធ្វើការពណ៍ថាដោយពាក្យពេចធ្ងន់ៗ ចំពោះសកម្មភាពរបស់រុស្ស៊ី បែបនេះ គឺជាលើកដំបូងហើយអស់រយៈពេល ជិត២ទសវត្សចុងក្រោយ នៃជម្លោះរវាងគ្នា ទៅលើដែនកោះទាំង
៤នោះ៕
ប្រែសម្រួល៖ស៊ុនលី