ព័ត៌មានជាតិ

ព័ត៌មានបន្ថែម: ឃុំយុវជន៣នាក់ ដែលរំលោភបូក និង សម្លាប់ក្មេងស្រីម្នាក់ រួចយកសាកសពនាង ទៅបោះចោល នៅក្នុងអូរនៅអូរស្មាច់ ពីបទ: ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ រំលោភសេពសន្ថវៈ”

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២២ បានបង្គាប់ឲ្យឃុំខ្លួន យុវជនត្រូវចោទចំនួន ៣នាក់ និង បញ្ជូនខ្លួន ទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ការធ្វើសវនាការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងអំពើ ឃាតកម្ម ដោយធ្វើសកម្មភាពរំលោភសម្លាប់បូក ទៅលើក្មេងស្រីរងគ្រោះម្នាក់អាយុ ១៧ ឆ្នាំ រួច យកសាកសពបោះចូលទៅក្នុងទឹកអូរ នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ហើយនាំរត់គេចខ្លួន ។

មន្ត្រីព្រហ្មទណ្ឌក្រុងសំរោង បានអោយដឹងថា ជនយុវជនត្រូវចោទទាំង ៣នាក់ខាងលើនេះ មានឈ្មោះ ៖ ទី១-ឈ្មោះ ភាជ សុជាតិ ភេទ ប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ ទី២- ឈ្មោះ ភាក់ សីហា ភេទ ប្រុស អាយុ១៨ឆ្នាំ (ត្រូវជាសង្សាររបស់ជនរងគ្រោះ) មានទីលំនៅភូមិអូពក សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ និង ទី៣-ឈ្មោះ ត្រយ ចិត្រា ភេទ ប្រុស អាយុ១៥ឆ្នាំ នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ចំណែកឯជនរងគ្រោះមានឈ្មោះ ឡុង គឹមឡាយ ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិ នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

មន្ត្រីនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា
ជនត្រូវចោទទាំង៣នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ចោទប្រកាន់ពីបទ: ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ រំលោភសេពសន្ថវៈ តាមបញ្ញត្តិ មាត្រា ២០៥ នៃ ក្រមព្រហ្មទណ្ឌ។

យោងតាមបទចោទប្រកាន់ខាងលើនេះ, ពួកគេអាចប្រឈមនឹងការ ជាប់ពន្ធនាគារ ក្នុងម្នាក់ៗ រហូតអស់មួយជីវិត ប្រសិនបើ តុលាការរកឃើញ ពីពិរុទ្ធភាព។

ពួកគេ ត្រូវបានសមត្ថកិច្ចនគរបាល ចាប់ខ្លួនកាលថ្ងៃទី ១៩ ខែ មេសា ឆ្នំា ២០២២ នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បន្ទាប់ពួកគេ បាន សម្លាប់កុមារីរង បន្ទាប់ពី ពួកបានចាប់រំលោភនាង បានសម្រេច ម្នាក់ៗ ចំនួន ម្តង រួចមក៕

ដោយ: លីហ្សា

To Top