ព័ត៌មានជាតិ

សម្តេចតេជោ ឲ្យមន្រ្តីពាក់ព័ន្ធប្រជុំពិភាក្សា ការដកតម្រូវការពាក់ម៉ាស់នៅទីសាធារណៈ តែតម្រូវឲ្យពាក់នៅកន្លែងបិទជិត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានឲ្យក្រុមមន្រ្តីជំនាញពាក់ព័ន្ធដូចជាលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ជួបប្រជុំពិភាក្សាពីតម្រូវដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់នៅទីសាធារណៈ។ សម្តេចក៏ផ្តាំថា ក្នុងនោះនៅគ្រប់ទីកន្លែងបិទជិតនានា ត្រូវតែពាក់ម៉ាស់។

ប៉ុន្តែទោះបីជាយ៉ាងណា សម្តេចថា គ្រប់ភូមិសាស្រ្តទាំងអស់ក៏ត្រូវទុកឲ្យពលរដ្ឋសម្រេចចិត្តពាក់ម៉ាស់ ឬមិនពាក់ដោយខ្លួនឯងផងដែរ។

ការឲ្យពិចារណាប្រជុំការសម្រេចដោះម៉ាស់នេះ ក្រោយពីសម្តេចតេជោបានសង្កេតឃើញថា បុណ្យចូលឆ្នាំខ្មែរកន្លងទៅ មានមនុស្សតិចបំផុតពាក់ម៉ាស់ ដែលសម្តេចបានហៅថា សមុទ្រមនុស្ស តែហានិភ័យឆ្លងមានអាត្រាតិចបំផុត ៕

To Top