Covid-19

សម្តេចតេជោប្រកាសថា អ្នកឆ្លងជំងឺកូវីដថ្មី សម្រាប់ថ្ងៃ២៥ មេសា មានតែ២នាក់ប៉ុណ្ណោះ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា សម្រាប់ថ្ងៃទី២៥ មេសា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី តែ២នាក់ប៉ុណ្ណោះ ។ សម្តេច ហៅការឆ្លងថ្មីត្រឹមតែមនុស្ស២នាក់នេះ ជាព្រឹត្តិការណ៍មិនធ្លាប់មាន និងជាលើកដំបូងសម្រាប់រយៈពេលជាង១ឆ្នាំមកនេះ ។

សម្តេចតេជោបន្តថា សម្រាប់រាជធានីភ្នំពេញ គឺមិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទេ សម្រាប់ថ្ងៃ២៥ មេសា ។

ជាមួយគ្នានេះ សម្តេចតេជោអបអរសាទរចំពោះការរំដោះខ្លួនចេញពីការពាក់ម៉ាស់ ប៉ុន្តែសម្តេចនៅតែអំពាវនាវឲ្យរក្សានូវការទុកម៉ាស់នៅជាប់នឹងខ្លួន នៅពេលត្រូវចូលកន្លែងដែលត្រូវពាក់ម៉ាស់។ សម្តេចថា ក្រសួងនឹងបញ្ជាក់ពីវិធានការកន្លែងណាត្រូវពាក់ និងមិនត្រូវពាក់៕

To Top