ព័ត៌មានជាតិ

វីតាល់ គុណភាពឈានមុខ បន្តទទួលបានវិញ្ញាបនបត្រស្តង់ដារ អន្តរជាតិ ពីចក្រភពអង់គ្លេស

ភ្នំពេញ ៖ វីតាល់ ក្នុងនាមជាម៉ាកសញ្ញាទឹកពិសា គុណភាពឈានមុខ ដែលទទួលបានការនិយមគាំទ្រ ប្រើប្រាស់ពីសំណាក់អតិថិជន គ្រប់ទិសទី បានរៀបចំកម្មវិធីអបអរសាទរ ការបន្តទទួលបានវិញ្ញាបនបត្រ ទទួលស្គាល់គុណភាពអន្តរជាតិ ISO 9001:2015, ISO 14001:2015, ISO 22000:2018, GHPs និង HACCP ពីចក្រភពអង់គ្លេស កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ ដោយមានការចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (វីតាល់) ព្រមទាំងមានវត្តមាន របស់អ្នកតំណាងជាន់ខ្ពស់ នៃស្ថាប័នវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ SGS ផងដែរ ។

នេះជាជោគជ័យ និងជាមោទនភាព សម្រាប់វិស័យផលិតទឹកពិសា និងភេសជ្ជៈនៅកម្ពុជា ដែលមានផលិតផលវីតាល់ របស់ ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន ទទួលបានការ ទទួលស្គាល់ ដោយស្ថាប័នវាយតម្លៃគុណភាព ជាតិ និង អន្តរជាតិ ៧ឆ្នាំ ជាប់ៗគ្នា ដែលសបញ្ជាក់ពីការ ផ្តល់នូវផលិតផល និងសេវាកម្ម ដ៏ល្អឥតខ្ចោះ សម្រាប់បម្រើជូនតាមសេចក្តីត្រូវការ របស់អតិថិជនរាប់លាននាក់ គ្រប់លំដាប់ថ្នាក់ ។

ក្នុងឱកាសដ៏ឱឡារិកនារសៀលនេះ លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកា នៃក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (វីតាល់) មានចំណាប់អារម្មណ៍លើកឡើងថា “នេះជាសក្ខីភាពមួយ នៃបេសកម្ម របស់វីតាល់ ក្នុងការប្តេជ្ញាផលិត និងផ្គត់ផ្គង់ទឹកពិសាដបគុណភាពខ្ពស់ ដោយអនុលោមតាមតម្រូវការ សុវត្ថិភាពម្ហូបអាហារ គោលការណ៍ច្បាប់ និងបំពេញតម្រូវការអតិថិជន ដែលនិយមគាំទ្រ ផលិតផលជាតិមួយនេះ អស់កាលជាង១៣ឆ្នាំ កន្លងមកដល់ពេលបច្ចុប្បន្ន ។ ជាការពិតណាស់ ការត្រួតពិនិត្យគុណភាពទឹកពិសាវីតាល់ ត្រូវបានយកចិត្តទុកដាក់ជាអាទិភាព នូវគ្រប់ដំណាក់កាល ចាប់ពីប្រព័ន្ធបន្សុទ្ធទឹក ដំណើរការផលិត ការរក្សាទុក និងការចែកចាយផលិតផល ដោយអនុលោមតាមស្តង់ដារជាតិ និងអន្តរជាតិ ។”

លោកស្រីបានបន្តថា ជាមួយនឹងកំណើន នៃការគាំទ្រឥតស្រាកស្រាន្ត វីតាល់កំពុងបន្តពង្រឹង និងអភិវឌ្ឍគុណភាព ផលិតផលជាបន្តបន្ទាប់ ទាំងដំណើរការផលិតកម្ម និងធនធានមនុស្សឱ្យបានកាន់តែប្រសើរ ជាងមុនស្រប តាមតម្រូវការរបស់ទីផ្សារ ក្នុងគោលដៅផ្តល់ជូនអតិថិជន និងអ្នកប្រើប្រាស់ទាំងអស់គ្នា នូវផលិតផល និងសេវាកម្មប្រកបដោយទំនុកចិត្តលើសុវត្ថិភាព ចំណីអាហារ និងគុណភាពខ្ពស់ ។

លោក គ្រីសន ណុនតាវារ៉ា កនគុល, អ្នកតំណាងជាន់ខ្ពស់ នៃស្ថាប័នវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ SGS មានថ្លែងថា៖ SGS សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (វីតាល់) ដែលបានអនុវត្តតាមបទដ្ឋាន ចំណីអាហារអន្តរជាតិ រហូតទទួលបានការសវកម្មជាប់ជាស្ថាពរ និងបន្តទទួល បានវិញ្ញាបនបត្របញ្ជាក់ ISO 9001:2015, ISO 14001:2015, ISO 22000:2018, GHPs និង HACCP ពីស្ថាប័ន SGS និង UKAS ។ លោកអ្នកតំណាង បានបន្តទៀតថា ការទទួលស្គាល់នេះនឹងធ្វើឲ្យដៃគូ អាជីវកម្ម អ្នកប្រើប្រាស់ និងអ្នកពិសាផ្ទាល់ នៃផលិតផល វីតាល់ កាន់តែមានទំនុកចិត្ត ទៅលើផលិតផល គុណភាព អនាម័យ និងសេវាកម្ម របស់ក្រុមហ៊ុន ដែលមានគុណភាពខ្ពស់ និងសុវត្ថិភាព ខណ:នេះជាជោគជ័យ និងជាមោទនភាពជាថ្មីម្តងទៀត សម្រាប់ផលិតផលវីតាល់ ។

គួរបញ្ជាក់ផងដែរថា វីតាល់ មិនត្រឹមតែផ្តល់ នូវផលិតផល ដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមចំណែក ក្នុងការជួយគាំទ្រ ដល់សុខមាលភាព នៃសង្គមកម្ពុជាផងដែរ ។ ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ តាមរយៈមូលនិធិ២៥រៀល វីតាល់ បានផ្តូចផ្តើមគំនិត ឧបត្ថម្ភគាំទ្រ គម្រោងនានា និងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម ដោយផ្តោតលើវិស័យ៤ធំៗ រួមមាន ១. វប្បធម៌ និងសាសនា ២. កីឡា និងសុខភាព ៣.បរិស្ថាន និង ៤.អប់រំ ។ សកម្មភាពទាំងនេះ បានទាក់ទាញ ការចាប់អារម្មណ៍ ពីសហគមន៍ ក៏ដូចជាសាធារណជនគ្រប់ទិសទី ជាពិសេសយុវជន ឱ្យចេះចូលរួម និងចែករំលែក ដើម្បីអភិវឌ្ឍសហគមន៍នានា ក្នុងប្រទេសកម្ពុជា ៕

To Top