បរទេស៖ ប្រធានាធិបតីរបស់ប្រទេសក្រូអាត លោក Zoran Milanovic បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសហ្វាំងឡង់ និងស៊ុយអែត ចូលរួមជាមួយអង្គការណាតូ គឺជា “ការក្លែងបន្លំដ៏គ្រោះថ្នាក់” និងស្មើនឹងការបង្ករឿងដល់ប្រទេសរុស្ស៊ី។ លោក Milanovic បានបន្ថែមថា រដ្ឋាភិបាលទីក្រុង Zagreb នឹងបដិសេធមិនផ្តល់សច្ចាប័នលើសមាជិកភាពរបស់ប្រទេសទាំងពីរ រហូតដល់សហរដ្ឋអាមេរិក និង EU ដាក់សម្ពាធលើប្រទេសជិតខាងគឺ Bosnia-Herzegovina ក្នុងការធានាដល់ជនជាតិភាគតិចក្រូអាត នូវសិទ្ធិបោះឆ្នោតជាមូលដ្ឋានរបស់ពួកគេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Milanovic បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Zagreb កាលពីថ្ងៃអង្គារថា “តាមដែលខ្ញុំបារម្ភ ប្រទេសហ្វាំងឡង់ និងស៊ុយអែត អាចចូលទៅក្នុងអង្គការ NATO, ពួកគេអាចចាក់ភ្នែកខ្លាឃ្មុំឆ្កួតដោយប្រើប៊ិច” ។
លោកបានបន្ថែម ដោយសំដៅទៅសភាក្រូអាស៊ី “ទោះជាយ៉ាងណាក៏ដោយ រហូតទាល់តែបញ្ហាច្បាប់បោះឆ្នោតនៅ Bosnia-Herzegovina ត្រូវបានដោះស្រាយ រហូតដល់អាមេរិក អង់គ្លេស អាល្លឺម៉ង់ ប្រសិនបើពួកគេអាចធ្វើបាន និងចង់ – បង្ខំ Sarajevo និង Bakir Izetbegovic ដើម្បីធ្វើបច្ចុប្បន្នភាពច្បាប់បោះឆ្នោតក្នុងរយៈពេលប្រាំមួយខែខាងមុខ និងផ្តល់ឱ្យជនជាតិក្រូអាត នូវសិទ្ធមូលដ្ឋាន។ លោកបានបន្ថែមថា សភា Sabor មិនត្រូវផ្តល់សច្ចាប័នលើការចូលជាសមាជិកណាតូទេ” ។
Milanovic បានចង្អុលបង្ហាញថា NATO មិនអាចទទួលយកសមាជិកថ្មីដោយគ្មានការយល់ព្រមពីសមាជិកបច្ចុប្បន្នបានទេ ដោយបន្ថែមថាគាត់មើលឃើញតួនាទីរបស់ក្រូអាតនៅពេលនេះថាជា “គ្រាប់កាំភ្លើងប្រវត្តិសាស្ត្រ”៕ប្រែសម្រួលៈ ណៃ តុលា