ព័ត៌មានជាតិ

កូវីដ៖ ឆ្លងថ្មី៦នាក់ ជា២៧នាក់ និងគ្មានអ្នកស្លាប់

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៦នាក់ទៀត ខណៈជាសះស្បើយចំនួន ២៧នាក់ និងគ្មានអ្នកស្លាប់ ។

គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៤៦នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ០៥០នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕

To Top