ភ្នំពេញ ៖ ដោយឃើញ ពីសក្តានុពលនៅកម្ពុជា តាមរយៈសុខសន្តិភាព ក្រុមអ្នកចិនវិនិយោគចិន ក្នុងនោះមាន ផ្នែកគ្រឿងសង្ហារឹម ដ៏ធំរបស់ចិន នឹងវិស័យផ្សេងៗទៀត បានរៀបចំកម្មវិធីផ្សព្វផ្សាយ គម្រោងនិងស្វែងរកដៃគូ អាជីវកម្មនៅកម្ពុជា ។
![](https://dap-news.com/wp-content/uploads/2022/04/photo_2022-04-30_17-44-01-1-1024x768.jpg)
ក្នុងកម្មវិធីផ្សព្វផ្សាយគម្រោង និងស្វែងរកដៃគូអាជីវកម្ម ជាផ្លូវការ របស់ អ៊ីហ្សីហូម ភ្នំពេញ(Easy Home) កាលពីល្ងាចថ្ងៃទី២៩ មេសា លោក Chang Jiang អនុប្រធានសមាគមពាណិជ្ជកម្ម ខេត្តអានហួយ នៅកម្ពុជាបានថ្លែងថា សេដ្ឋកិច្ចកម្ពុជាបានរក្សាបាននូវសន្ទុះកំណើន ដ៏ល្អនៅគ្រប់មជ្ឈដ្ឋាន។
លោកបន្តថា ស្របពេលជីវភាពប្រជាជន ទទួលបានការអភិវឌ្ឍខ្លាំង ហើយកម្រិតប្រាក់ចំណូល របស់ប្រជាជនក៏កំពុងកើនឡើង គ្រប់ក្រុមគ្រួសារទាំងអស់មានការចាំបាច់ក្នុងការលើក កម្ពស់គុណភាពជីវិតនៅផ្ទះ ដែលជម្រុញឲ្យការប្រើប្រាស់គ្រឿង សង្ហារឹមនៅក្នុងផ្ទះនីមួយៗ មានការកើនឡើងជាលំដាប់ ។
លោកគូសបញ្ជាក់ថា មានសញ្ញាជាច្រើនបញ្ជាក់យ៉ាងច្បាស់ថា ទីផ្សារគ្រឿងសង្ហារឹមនៅក្នុងទីផ្សារកម្ពុជានា ថ្ងៃអនាគតពិតជាធំធេងណាស់។
![](https://dap-news.com/wp-content/uploads/2022/04/photo_2022-04-30_17-44-05-1-1024x768.jpg)
លោកបានមានប្រសាសន៍ថា ក្នុងនាមជាម៉ាកសញ្ញាល្បីឈ្មោះផ្នែកគ្រឿង សង្ហារឹម វត្តមានរបស់Easy Home មិនត្រឹមតែនាំយកម៉ាកយីហោ របស់ខ្លួនមក កាន់ទីផ្សារ កម្ពុជាប៉ុណ្ណោះទេ ថែមទាំងបាននាំមកនូវប្រព័ន្ធប្រតិបត្តិការ ដ៏ល្អឥតខ្ចោះមកកម្ពុជា ដែលភាគច្រើន នឹងបំពេញកង្វះខាត របស់ទីផ្សារកម្ពុជា ដែលមានគុណភាពខ្ពស់ ។
លោកគូសបញ្ជាក់ផងដែរថា វត្តមានរបស់ អ៊ីហ្សីហូម ភ្នំពេញ មានន័យថា រយៈពេលប្រវត្តិសាស្ត្រថ្មី នៃការអភិវឌ្ឍន៍ទីផ្សារគ្រឿង សង្ហារិមគេហដ្ឋានដែលមានគុណភាពខ្ពស់ នៅកម្ពុជា នឹងមកដល់ហើយ។
![](https://dap-news.com/wp-content/uploads/2022/04/photo_2022-04-30_17-44-09-1-1024x768.jpg)
ចំណែកលោក Huang Ke jin ប្រធានប្រតិបត្តិ សភាពាណិជ្ជកម្ម ខេត្ត Fu jian ប្រចាំនៅកម្ពុជា ក៏បានមានប្រសាសន៍ដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ សេដ្ឋកិច្ចរបស់កម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយគ្រឿងសង្ហារឹម ក្នុងផ្ទះក៏ជាចំណែកដ៏ សំខាន់របស់ប្រជាជនក្នុងជីវភាព ប្រចាំថ្ងៃផងដែរ។
លោកយល់ថា ក្នុងទីផ្សារគ្រឿងសង្ហារឹមនៅកម្ពុជាគឺមានទំហំធំ និងមានសក្តានុពលដ៏ធំផងដែរ។
![](https://dap-news.com/wp-content/uploads/2022/04/photo_2022-04-30_17-44-15-1-1024x768.jpg)
ដោយឡែកលោក bao Zi Qin អគ្គលេខាសភាពាណិជ្ជកម្មខេត្តជាំង ស៊ូប្រចាំកម្ពុជាបានបញ្ជាក់ ផងដែរថា វត្តមានរបស់អ៊ីហ្សីហូម ភ្នំពេញគឺបានបង្កើនជម្រើស និងលទ្ធភាពជាច្រើនរបស់អ្នកប្រកប របរឧស្សាហកម្មគ្រឿងសង្ហារិម ។
លោកឧកញ៉ា ជា សឿន អនុប្រធានអចិន្ត្រៃយ៍ សមាគមសម្ព័ន្ធខ្មែរចិន បានថ្លែងថា អ៊ីហ្សីហូម ភ្នំពេញ បាននាំមកនូវផលិតផលគ្រឿង សង្ហាររឹមដ៏សំបូរបែប ដែលជាម៉ាកយីហោដ៏ល្បីនៅបរទេសជាច្រើន មកកាន់ទីផ្សារកម្ពុជា រួមមានសំភារៈក្នុងគេហដ្ធាន បន្ទប់ទឹក បន្ទប់គេង ទៅតាមតម្រូវការ ដែលសុទ្ធតែមានគុណភាពខ្ពស់ និងពេញនិយម ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)