ព័ត៌មានជាតិ

ស្អែកនេះ! សម្ដេចតេជោ នឹងជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A នាសម័យប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ២០២០-២០២១ ចំនួន ១,៧៥៣នាក់ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ស្អែកព្រឹកនេះ។

សម្ដេចតេជោជួបសំណេះសំណាលបែបនេះ ជាការលើកទឹកចិត្តជូនពួកគាត់ ដែលបានខិតខំរៀនសូត្រ រហូតដល់ប្រឡងជាប់ និងទទួលបាននិទ្ទេស A។

តាមរយៈគេហទំព័រហ្វេសប៊ុក របស់ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃ២ ឧសភា បានឲ្យដឹងថា «សូមរង់ចាំតាមដានទស្សនាការផ្សាយផ្ទាល់ កម្មវិធីសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន ជាមួយសិស្សនិទ្ទេស A នាថ្ងៃទី៣ ឧសភា ២០២២»។

សូមរំលឹកថា លទ្ធផលនៃការប្រឡង សញ្ញាបត្រមធ្យមទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ២៧ ធ្នូ ឆ្នាំ២០២២ កន្លងទៅ មានបេក្ខជនប្រឡងជាប់ចំនួន ៧២,០១៦នាក់ ស្មើនឹង៦៥,៦៥ភាគរយ ក្នុងនោះ បេក្ខជនប្រឡងជាប់និទ្ទេស A ចំនួន ១,៧៥៣នាក់ ខណៈឆ្នាំ២០១៩ មានសិស្សជាប់និទ្ទេស A ត្រឹម ៤៤៣នាក់ប៉ុណ្ណោះ ហើយកាលពីឆ្នាំ២០២០ សិស្សបាក់ឌុបទាំងអស់ ត្រូវបានក្រសួង សម្រេចឲ្យជាប់ដោយស្វ័យប្រវត្តិ ដោយមិនបាច់ប្រឡងដោយសារ វិបត្តិជំងឺកូវីដ-១៩ ៕

To Top