ភ្នំពេញ ៖ ខណៈគម្រោងបាតុកម្មរបស់មនុស្សមួយចំនួន បាននិងកំពុងរៀបចំប្រឆាំងវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាពេលសម្តេចទៅដល់អាមេរិកនៅថ្ងៃទី១០ ឧសភា ដើម្បីចូលរួមកិច្ចប្រជុំ កំពូលអាមេរិក-អាស៊ាន នោះ សម្តេចបានថ្លែងអំណរគុណ ចំពោះពលរដ្ឋខ្មែរនៅអាមេរិក ចេញវិដេអូស្វាគមន៍សម្តេច តែសម្តេចក៏បានផ្តាំទៅវិញថា មិនចាំបាច់ទៅធ្វើបាតុកម្មតបតទៅនឹង គម្រោងបាតុកម្ម របស់បុគ្គលមួយចំនួននោះទេ ព្រោះវាគ្មានភាពចាំបាច់ ៕