ព័ត៌មានជាតិ

សម្ដេចតេជោ ផ្ដាំអាណាព្យាបាល កុំយកកូនទៅប្រៀបនឹងអ្នកដ៏ទៃ ដែលជាកត្តាវាយប្រហារធ្ងន់ធ្ងរ ទៅលើចិត្តសាស្រ្តរបស់កូន (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដាំផ្ញើសារទៅកាន់ មាតាបិតា អាណាព្យាបាល ទាំងអស់ កុំឲ្យប្រើវប្បធម៌មួយដែលគេហៅថា យកកូនឯងទៅប្រៀបធៀបជាមួយកូនអ្នកដ៏ទៃ ដែលជាកត្តាវាយប្រហារធ្ងន់ធ្ងរ ទៅលើចិត្តសាស្រ្តរបស់កូន។

ក្នុងឱកាសអញ្ជើញចួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកដល់ដល់សិស្សជាប់និទ្ទេសA នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោមានប្រសាសន៍ថា មាតាបិតា អាណាព្យាបាលគួរត្រូវបានយកចិត្តទុកដាក់លើកូន សូមកុំបង្អាប់កូនឯង និងប្រៀបធៀបជាមួយកូនអ្នកដ៏ទៃ។

សម្ដេចបញ្ជាក់ថា «នេះគឺជាការវាយប្រហារធ្ងន់ណាស់ ទៅលើចិត្តសាស្រ្តរបស់កូន ។

ក្នុងនោះសម្ដេចក៏បានលើកយកបទពិសោធន៍ផ្ទាល់ខ្លួន ក្នុងការគ្រប់គ្រង និងបណ្ដុះបណ្ដាលកូនរបស់សម្ដេច ដោយចាត់ទុកថា ទទួលបានជោគជ័យហើយ ប៉ុន្តែសម្ដេចនៅមានកាតព្វកិច្ចរួមជាមួយកូនក្នុងការអប់រំចៅ។

សម្ដេចបានលើកឡើងជាឧទាហរណ៍ថា «ហែងមួយថ្ងៃៗ គិតតែលេងហ្គេម ហែងមើលកូនគេនោះគេរៀន ហែងរៀនមិនពូកែ ហែងមើលកូនគេនោះគេពូកែ»។

សម្ដេចបញ្ជាក់បន្ថែមថា «កុំឲ្យសោះបទពិសោធន៍មួយនេះ គឺវាយបំបាក់ទឹកចិត្តកូនខ្លួនឯង។ ត្រូវលើកទឹកចិត្តឲ្យកូនប្រឹង តែកុំយកកូនទៅប្រៀបធៀបជាមួយកូនអ្នកដ៏ទៃ សូម្បីតែក្នុងគ្រួសារតែមួយ»។

ឆ្លៀងក្នុងឱកាសនេះ សម្ដេចក៏បានផ្ដាំថា កុំឲ្យបង្អាប់គ្រូ ព្រោះពេលខ្លះគ្រូអត់ទទួលបានគុណសម្បត្តិអ្វីនោះទេ បែរជាទទួលបានគុណវិបត្តិទៅវិញ ៕

To Top