ព័ត៌មានជាតិ

តុលាការកំពូល តម្កល់ទោស អតីតសមាជិកក្រុមប្រឹក្សាស្រុក នៃ អតីតគណបក្សសង្គ្រោះជាតិម្នាក់ ជាប់គុក ៧ឆ្នាំ ពីបទរួមគំនិតក្បត់

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹក ថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានប្រកាសសាលដីកា តម្កល់ទោស អតីតសមាជិកក្រុមប្រឹក្សាស្រុក នៃ អតីតគណបក្សសង្គ្រោះជាតិម្នាក់ ជាប់គុក កំណត់ ៧ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការញុះញង់ឱ្យមហាជន ប្រឆាំង និង ផ្តួលរំលំ រារាជរដ្ឋាភិបា ប្រព្រឹត្តចន្លោះ ឆ្នាំ ២០១៨ ដល់ ឆ្នាំ ២០១៩ នៅក្នុងព្រះរាជាណាចក្រ។

លោក គង់ ស្រ៊ីម ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានអោយដឹងថា ទណ្ឌិតរូបនេះ មានឈ្មោះ គង់ សំអាន ភេទប្រុស អាយុ ៧០ ឆ្នាំ ជាអតីតគ្រូបង្រៀន និងជាអតីត: សមាជិកក្រុមប្រឹក្សា ស្រុកមេមត់ននៃ អតីតគណបក្សសង្គ្រោះជាតិ មានទីលំនៅខេត្តត្បូងឃ្មុំ។

ទណ្ឌិត គង់ សំអាន ត្រូវបានសាលាដំបូង ខេត្តត្បូងឃ្មុំ កាលពី ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ ពីបទ ” រួមគំនិតក្បត់” តាមបញ្ញត្តិមាត្រា ៤៥៣ នៃ ក្រមព្រហ្មទណ្ឌ។

គាត់ ប្តឹងរឧទ្ទរណ៍ តែសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ បានតម្កល់ទោសរបស់គាត់រក្សាទុកជាបានការដែល ។

គាត់ក៏បន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។

ទណ្ឌិត ឈ្មោះ គង់ សំអាន ត្រូវបានសមត្ថកិច្ចនគរបាល ចាប់ខ្លួន តាមដីកា តុលាការ កាលពីថ្ងៃ ៦ ខែ កញ្ញា ឆ្នាំ ២០២០ នៅខេត្តត្បូងឃ្មុំ ៕

ដោយ: លីហ្សា

To Top