ព័ត៌មានជាតិ

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជួបសំណេះសំណាល និងសួរសុខទុក្ខមនុស្សចាស់ នៅអង្គការមូលនិធិកុមារកម្ពុជា (CFF) ស្ទឹងមានជ័យ ក្រោយស្ថានភាព ជំងឺកូវីដ-១៩ បានធូស្រាល

ភ្នំពេញ: លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយ ជូនលោក យាយ លោកតាអ៊ុំ​​​​​​​​​​ពូមីង ដែលជាមនុស្សចាស់ ក្នុងកម្មវិធីមនុស្សចាស់ របស់អង្គការមូលនិធិកុមារកម្ពុជា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានផ្ដាំផ្ញើការសាកសួរសុខទុក្ខ ​​​ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តបណ្ឌិត ជូនលោកយាយ លោកតា អ៊ុ ពូ មីង ដែលជាមនុស្សចាស់ ក្នុងកម្មវិធីមនុស្សចាស់ របស់អង្គការមូលនិធិកុមារកម្ពុជា ។ លោកស្រី បញ្ជាក់ថា លោកទាំងពីរតែងតែ គិតគូរយកចិត្តទុកដាក់ ចំពោះសុខទុកតម្រូវ ការការរស់ នៅបារម្ភចំពោះសុខភាព របស់លោកយាយ លោកតា អ៊ុំ ពូ មីងជាពិសេសក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩ ។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តបណ្ឌិត បានបារម្ភ និងគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខភាព ប្រជាពលរដ្ឋ ក្នុងដំណាក់កាលរីករាល ដាលជំងឺកូវីដ-១៩តាមរយៈការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ការរៀបចំមជ្ឈមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ និងវិធានការផ្សេងៗទៀត ដែលធ្វើឲ្យស្ថានភាពការរីករាលដាល ជំងឺកូវីដ-១៩ មានលក្ខណៈធូរស្រាលដូចសព្វថ្ងៃនេះ។

សូមបញ្ជាក់ថា កម្មវិធីមនុស្សចាស់ របស់អង្គការ មូលនិធិកុមារកម្ពុជា មានចំនួន៨៥នាក់ ដែលកម្មវិធីនេះ ជួយដល់មនុស្សចាស់ នៅក្នុងសហគមន៍ ស្ទឹងមានជ័យ តាមរយៈការឧបត្ថម្ភថវិកា សម្ភារៈ គ្រឿងឧបភោគបរិភោគ ប្រចាំសប្តាហ៍ និងការផ្ដល់ជូននូវការព្យាបាលដោយឥតគិតថ្លៃ។ ក្រៅពីនោះ លោកយាយ លោកតា អ៊ុំពូមីង នៅក្នុងកម្មវិធីមនុស្សចាស់នេះ ក៏ទទួលបានការឧបត្ថម្ភជាថវិកា សម្ភារៈ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតតាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នីនាពេលកន្លងមកផងដែរ ៕

To Top