ព័ត៌មានជាតិ

ខ្សឹបដាក់មេក្រូ! ល្បែងអាប៉ោង បៀរ កំពុងបើកលេងដោយចំហ នៅរោងតាកុក ឃុំរំលេច ស្រុកបាកាន!

ពោធិសាត់ : ល្បែងអាប៉ោង និង បៀរត្រូវបានគេបើកលេងសុីសង គ្នាយ៉ាងគគ្រឹកគ្រេង នៅចំនុចរោងតាកុក ភូមិរោងតាកុក ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។

បើតាមប្រភពនានា បានលួចខ្សឹបប្រាប់មកថា ជារៀងរាល់ថ្ងៃគេតែងតែ សង្កេតឃើញមានរថយន្ត និងម៉ូតូជាច្រើនគ្រឿងដាក់តម្រៀបគ្នា យ៉ាងច្រើននៅទីតាំងនោះ ដើម្បីនាំគ្នាមកលេងល្បែង ស៊ីសងមានអាប៉ោង និង បៀរ ហើយគេមិនដែលឃើញសមត្ថកិច្ចមូលដ្ឋាន នៅទឹកដីនោះចុះបង្ក្រាបម្តងណាឡើយ ប៉ុន្តែប្រភពខ្លះៗបាននិយាយតៗគ្នា បើគេហ៊ានបើកល្បែងស៊ីសងម្លឹងៗហើយ បើមិនត្រូវដងត្រូវផ្លែ ឬក៍មានភ្លើងខៀវពីសំណាក់សមត្ថកិច្ច គ្រប់លំដាប់ថ្នាក់នៅទឹកដីនោះទេ គឺច្បាស់ជាមិនបានស្រណុកសុខ ស្រួលនោះឡើយ។

ការបើកល្បែងស៊ីសង ដោយរលូននៅទីតាំងនោះ គឺមានស្រី្តម្នាក់ជាអ្នកកាង ជាអ្នកចាត់ចែងទូទៅ ដើម្បីអោយវង់ល្បែងដ៍ធំមួយនោះ ប្រព្រឹត្តទៅដោយរលូនចាប់ពី មូលដ្ឋានរហូតដល់ថ្នាកលើតែម្តង។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ និង មជ្ឈដ្ឋាននានានៅទីនោះ ក៍បានលើកឡើងថា បើល្បែងបើកលេងនៅក្នុងមូលដ្ឋាន ហើយគ្មានការបង្ក្រាបបែបនេះ តើឯណាទៅគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលនោះ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top