ព័ត៌មានជាតិ

ព្រះមហាក្សត្រ ប្រទានតម្លើងព្រះឋានៈ អ្នកអង្គម្ចាស់ នរោត្ដម សុធាឫទ្ធិ បុត្រាសម្តេចក្រុមព្រះ និងអ្នកម្នាង អ៊ុក ផល្លា ជាព្រះអង្គម្ចាស់

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសប្រទានតែងតាំងតម្លើងព្រះឋានៈ អ្នកអង្គម្ចាស់ នរោត្ដម សុធាឫទ្ធិទៅជាព្រះអង្គម្ចាស់ នរោត្ដម សុធាឫទ្ធិ និងជាទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ មានឋានៈស្មើអនុរដ្ឋលេខាធិការ ។

សូមបញ្ជាក់ថា ព្រះអង្គម្ចាស់ នរោត្ដម សុធាឫទ្ធិជាព្រះបុត្រានៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីត ព្រះប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រកម្ពុជា និងអ្នកម្នាង អ៊ុក ផល្លា ។

សម្ដេចក្រុមព្រះ មានព្រះបុត្រា បុត្រី សរុប៥អង្គ ៖ ១. ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុឌ្ឍ , ២. ព្រះអង្គម្ចាស់ នរោត្ដម សីហឫទ្ធិ , ៣. ព្រះអង្គម្ចាស់ក្សត្រី នរោត្ដម រតនាទេវី , ៤. ព្រះអង្គម្ចាស់ នរោត្ដម សុធាឫទ្ធិ (ម្ចាស់ត្រា) និង៥. អ្នកអង្គម្ចាស់ នរោត្ដម រណវង្ស ជាបុត្រាពៅ៕

To Top