ភ្នំពេញ ៖ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាសជ្រើសរើសសិក្ខាកាមចំនួន ១២៥នាក់ (អាទិភាព ចំពោះបេក្ខនារីចំនួន២០នាក់) ឱ្យចូលរៀនវគ្គបណ្តុះបណ្តាល បច្ចេកទេសយានយន្ត រយៈពេល ៤ខែ នៅ វិទ្យាស្ថានតេជោសែន។

យោងតាមសេចក្ដីសេចក្ដីជូនដំណឹងរបស់ វិទ្យាស្ថានតេជោសែន ថ្មីៗនេះ បានឱ្យដឹងថា កំឡុងពេលទទួលការ បណ្តុះបណ្តាលសិក្ខាកាម នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ទទួលបានចំណេះដឹង និងជំនាញបច្ចេកទេស យានយន្តពិតប្រាកដ ក៏ដូចជាឱកាសចុះហាត់ការផ្ទាល់នៅក្រុមហ៊ុន RMA Group។ លើសពីនេះទៅទៀត បន្ទាប់ពីបញ្ចប់ការសិក្សារយៈពេល ៤ខែ សិក្ខាកាមនឹងមាន ឱកាសទទួលបានការងារ ជាច្រើននៅក្រុមហ៊ុន RMA Group ផងដែរ។
សូមបញ្ជាក់ថា បេក្ខជន/បេក្ខនារី មានចំណាប់អារម្មណ៍ សូមមកដាក់ពាក្យ នៅការិយាល័យបណ្តុះបណ្តាល និងវិក្រឹតការ ជាន់ផ្ទាល់ដីនៃវិទ្យាស្ថាន តេជោសែនសាធារណការ និងដឹកជញ្ជូន ដែលមានអាសយដ្ឋាន ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្តម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនង៖ +៨៥៥ ១៦ ៥៤៣ ២៣២/ ១២ ៣៩០ ៨៨៥ ៕
