ព័ត៌មានជាតិ

ចំណេញមហាសាល ពីប្រូម៉ូសិន “ទិញផ្ទះ ជូនឡាន” ជាមួយការបង់ប្រាក់ប្រចាំខែតែ $799 ប៉ុណ្ណោះ ពី​គម្រោង ដឹ អាណាចក្រ នៃក្រុមហ៊ុន ហនុមាន​ អីស្ទេត

(ភ្នំពេញ)៖ ថ្មីៗនេះ ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត កំពុងតែមានប្រូម៉ូសិនដ៏មហាសាល ក្នុងឱកាសបើកលក់មុនសម្ពោធ និងអបអរទិវាគុណម្តាយ គុណឪពុក នាពេលខាងមុខនេះ ជូនដល់អតិថិជនរបស់ខ្លួនគឺ “ទិញផ្ទះ ជូនឡាន” ចំណេញទឹកប្រាក់រហូតដល់ទៅ $71,888 ដោយការបង់ប្រាក់ប្រចាំខែតែ $799 មិនគិតការប្រាក់រយៈពេលវែង និងកាន់តែចំណេញទ្វេរដងជាមួយការថែមជូនទូរស័ព្ទ iPhone 13 Pro Max ពីជម្រើសនៃការទិញប្រភេទផ្ទះដូចជា ផ្ទះអាជីវកម្ម ផ្ទះវីឡាភ្លោះ ផ្ទះវីឡាទោល ដែលសុទ្ធសឹងជាផ្ទះនៅទីតាំងល្អៗអាចប្រកបអាជីវកម្មនៅក្នុងគម្រោង ដឹ អាណាចក្រ។

គួរបញ្ជាក់ផងដែរថា គម្រោង ដឹ អាណាចក្រ ជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាននៅលើផ្ទៃដីទំហំជាង 300ហិកតា ដោយការបើកលក់ដំណាក់កាលដំបូងមាន​ 5 ប្រភេទផ្ទះ រួមមានផ្ទះអាជីវកម្ម សុវណ្ណ (SOVANN Shop House) ស្ថិតនៅតាមបណ្តោយផ្លូវមេធំ ៣៤ម៉ែត្រ និងប្រភេទផ្ទះនៅកណ្តាលសួនច្បារធំនៃគម្រោង រួមមាន     ប្រភេទផ្ទះវីឡាភ្លោះគង្គា ហ្គ្រេន (KONGKEA Grand Twin) ផ្ទះវីឡាភ្លោះ គង្គា (KONGKEA Twin) ផ្ទះវីឡាទោល អាកាស (Villa ARKAS) ផ្ទះវីឡាទោល វេហា (Villa VEHAA)។ លើសពីនេះគម្រោង ដឹ អាណាចក្រ បានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្សារសេនត្រល ផ្លូវសម្រាប់ជិះកង់ ផ្លូវរត់ហាត់ប្រាណ ក្លឹបហាត់ប្រាណ អាងហែលទឹក សួនកម្សាន្ត សួនផ្កាចម្រុះ៤រដូវ មានទំហំផ្ទៃដីសរុបជាង១៥ហិកតា ព្រមទាំងការដាំដើមឈើធំតូចអមសងខាងផ្លូវ ដើម្បីបង្កខ្យល់អាកាសស្រស់ស្រាយជាមួយនឹងទេសភាពតាមដងព្រែកធម្មជាតិ និងដងទន្លេសាប ដែលនឹងធ្វើអោយបរិយាកាសរស់នៅប្រកបដោយផាសុកភាព និងភាពសុខដុមរមនាដល់ក្រុមគ្រួសារលោកអ្នក។

គម្រោង ដឹ អាណាចក្រ នឹងធ្វើឲ្យលោកអ្នកទទួលបានបទពិសោធន៍រស់នៅថ្មី និងសម្បូរបែបក្នុងតំបន់សក្តានុពលនាទិសខាងជើងនៃទីក្រុងភ្នំពេញ​ ដោយចំណាយពេលត្រឹមតែ 25 នាទី ពីវត្តភ្នំ និង ត្រឹមតែ៥នាទីប៉ុណ្ណោះ ហួសពីផ្សារព្រែកព្នៅតាមបណ្តោយផ្លូវជាតិលេខ 5។

សូមកុំឲ្យឱកាសដ៏កម្រនេះរំលងហួសឲ្យសោះ សូមរួសរាន់សាកសួរព័ត៌មានពីថ្ងៃនេះតទៅ។

ទូរស័ព្ទលេខ៖ 095 339 339 / 098 339 339 ៕ចុះឈ្មោះរើសយកទីតាំងល្អៗឥឡូវនេះ៖ https://forms.gle/oAzbQfgew8YoauVYA

To Top