ព័ត៌មានជាតិ

ត្រឹមឆ្នាំ២០២១ ADB ផ្តល់ជំនួយមកកម្ពុជា មានតម្លៃ ៤,២ពាន់លានដុល្លារ ស្មើនឹង ៣២៩គម្រោង (Video)

ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២១ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសផ្តល់កម្ចីផ្នែកសាធារណៈ ជំនួយឥតសំណង និងជំនួយបច្ចេកទេសចំនួន ៣១៩គម្រោង មានតម្លៃ ៤,២ ពាន់លានដុល្លារដល់កម្ពុជា ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ADB នាពេលថ្មីៗនេះ ។

ADB បន្ដថា យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់កម្ពុជា ២០១៩-២០២៣ គាំទ្រការងើបឡើងវិញរបស់កម្ពុជា ក្រោយជំងឺរាតត្បាត ដោយការពង្រឹងប្រព័ន្ធសុខាភិបាល និងដោះស្រាយឧបសគ្គធំៗដែលរារាំងកំណើន សមត្តភាពប្រកួតប្រជែង បរិយាប័ន្ន និងនិរន្តរភាព របស់ប្រទេស។

សូមរំលឹកថា នៅក្រោមទិសដៅចក្ខុវិស័យរបស់ ADB សម្រាប់ឆ្នាំ ២០២២-២០២៤ ធនាគារនេះ នឹងជួយរដ្ឋាភិបាលទៅលើការ អភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ ជាមួយធនធានដែលមាន សមត្ថភាពជំនាញកម្រិតខ្ពស់ លើវិស័យបច្ចេកវិទ្យា ជាពិសេសពង្រឹងការចូលរួម របស់វិស័យឯកជន៕

To Top