ព័ត៌មានជាតិ

ឧត្តមនាវីឯក ទៀ សុខា ដឹកនាំសមាជិក សមាគមចលនា យុវជនកម្ពុជា យកថវិកា១១លានរៀល ប្រគល់ជូនគ្រួសារសព ឧបាសក សួស ទ្បិក

ភ្នំពេញ ៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២បានដឹកនាំសមាជិក សមាជិកា សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តព្រះសីហនុ នាំយកបច្ច័យចំនួន១១.០០០.០០០រៀល របស់សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ ទៅប្រគល់ជូនក្រុមគ្រួសារសពឧបាសក សួស ទ្បិក ដែលបានទទួលមរណភាព ដោយជរាពាធ ត្រូវជាឪពុកបង្កើត របស់លោក ទ្បិក សាថន សមាជិកសមាគមចលនា យុវជនកម្ពុជាប្រចាំខេត្តនេះ ។

បច្ចុប្បន្ន សពតម្កល់ធ្វើបុណ្យតាមប្រពៃណី នៃព្រះពុទ្ធសាសនា នៅវត្តរុក្ខសិលារាម (វត្តតាចាត) នៅភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top