ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោក ផាម មិញជីញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងមានជំនួបទ្វេភាគី នៅលើទឹកដីនៃប្រទេសមហាអំណាចសហរដ្ឋអាមេរិក។
ជំនួបនេះ នឹងធ្វើឡើងនៅក្នុង ក្នុងឱកាសមេដឹកនាំនៃប្រទេសសទាំងពីរ ចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក នាថ្ងៃទី១២-១៣ ឧសភា ខាងមុខនេះ។
យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ថ្នាក់ដឹកនាំអាស៊ាន នឹងទទួលការស្វាគមន៍ និងអញ្ជើញប្រជុំជាមួយលោកស្រីអនុប្រធានាធិបតីអាមេរិក កាម៉ាឡា ហារីស ដោយមានសម័យប្រជុំពេញអង្គ ជាមួយបណ្តារដ្ឋមន្ត្រីអាមេរិក ស្តីពី បញ្ហា វិធានការណ៍អាកាសធាតុ បរិវត្តថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ឋប្រកបដោយចីរភាព។
ក្រសួងបន្តថា ការរពិភាក្សាផ្លាស់ប្តូរទស្សនគ្នា អំពីបញ្ហាតំបន់ និងអន្តរជាតិ និងការនាំភាពជាដៃគូ អាស៊ាន-សហរដ្ឋអាមេរិក ទៅកាន់កម្រិតមួយទៀត ជាប្រធានបទដ៏សំខាន់ នៃកិច្ចប្រជុំកំពូលនេះ។
ក្រសួងបញ្ជាក់ថា «សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានជំនួបទ្វេភាគីជាមួយ លោក ផាម មិញជីញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងថ្នាក់ដឹកនាំនៃបណ្តាប្រទេសសមាជិក អាស៊ានមួយចំនួនទៀតផងដែរ»៕