ភ្នំពេញ ៖ បច្ចុប្បន្នកម្ពុជាមានទូកប្រមូលសំរាម បំពាក់ដោយបច្ចេកវិទ្យាថ្មី របស់អាល្លឺម៉ង់ ហៅថា CollectiX សម្រាប់ប្រើប្រាស់ ក្នុងការសម្អាតសំរាម នៅតាមទន្លេ ខណៈទូកប្រមូលសំរាមនេះ គ្រប់គ្រងដោយ គណៈកម្មាធិការជាតិវាយតម្លៃ ទីក្រុងស្អាត ដូច្នេះប្រសិនបើនៅតាមដងទន្លេ ឬកន្លែងណាមួយមានសំរាម នៅក្នុងទឹកអាជ្ញាធររាជធានី-ខេត្ត អាចស្នើសុំទូកនេះចុះ ទៅប្រមូលសំរាម ក្នុងមូលដ្ឋានរបស់ខ្លួនបាន។
យោងតាម គេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី១០ ឧសភា បានឲ្យដឹងថា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត អង្គការ River Ocean Cleanup និងសហគ្រាសសង្គម everwave បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «យុទ្ធនាការសម្អាតទន្លេ ដោយប្រើប្រាស់ទូកប្រមូលសំរាម បំពាក់បច្ចេកវិទ្យាថ្មី របស់អាល្លឺម៉ង់ CollectiX»។
នាកាសនោះ លោក ហ៊ួត រិទ្ធី ប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំង នៃក្រសួងទេសចរណ៍ បានបញ្ជាក់ថា យុទ្ធនាការសម្អាតទន្លេនេះ គ្រោងនឹងពង្រីកវិសាលភាព ទៅទូទាំងប្រទេសកម្ពុជា ដើម្បីដោះស្រាយបញ្ហាបំពុលដោយសំរាមនៅក្នុងទឹក។ ក្នុងន័យនេះ ក្រុមការងារស្នើសុំកិច្ចសហការ ពីអាជ្ញាធរមូលដ្ឋាន នៅតាមបណ្តាខេត្តទាំងអស់ ដើម្បីជ្រើសរើសទីតាំង និងផ្តល់កិច្ចសហការដើម្បីការអនុវត្ត យុទ្ធនាការ នេះសម្រេចបានប្រកបដោយ ភាពជោគជ័យ។
លោក បន្ដថា «ប្រសិនបើនៅតាមដងទន្លេ ឬកន្លែងណាមួយ មានសំរាមនៅក្នុងទឹក អាជ្ញាធរខេត្តនីមួយៗ ឬអាជ្ញាធរមូលដ្ឋានអាចស្នើសុំទូកនេះ ចុះទៅប្រមូលសំរាម ក្នុងមូលដ្ឋានរបស់ខ្លួនបាន ហើយក្រុមការងារ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នឹងផ្ដល់កិច្ចសហការជាមួយ»។
សូមរំលឹកថា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត អង្គការ River Ocean Cleanup និងសហគ្រាសសង្គម everwave ក៏បានឯកភាពគ្នាចុះអនុស្សរណៈយោគយល់គ្នាស្តីពីបេសកកម្មសម្អាតទន្លេជាប្រវត្តិសាស្ត្រ សំដៅលើកកម្ពស់ទីក្រុងស្អាត និងវិស័យទេសចរណ៍ ក្នុងគោលបំណងជំរុញធ្វើឲ្យទីក្រុងស្អាត ទន្លេគ្មានសំរាម សំដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរដើម្បីចូលរួមធ្វើឲ្យសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើង តាមរយៈការសម្អាតសំរាមចេញពីទឹកទន្លេ និងសមុទ្រ ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីរបស់ប្រទេសអាល្លឺម៉ង់ ការលើកកម្ពស់ចំណេះដឹងស្តីពីសារៈសំខាន់នៃវិស័យទេសចរណ៍ និងបរិស្ថានស្អាត ផ្តល់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំណល់តាមផ្ទះ ជាពិសេសក្នុងភូមិសាស្រ្តតាមខេត្តគោលដៅទេសចរណ៍ដែលមានភូមិសាស្រ្តជាប់ទន្លេ និងសមុទ្រ៕
x