ព័ត៌មានជាតិ

អាល្លឺម៉ង់ កំពុងធ្វើការ ដើម្បីផ្តល់អាវុធទំនើបៗ បន្ថែមទៀតដល់ អ៊ុយក្រែន

បឺលីន៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយ រដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍ថា ដំណើរទស្សនកិច្ចទៅកាន់ រដ្ឋមន្ត្រីការបរទេស អាល្លឺម៉ង់ លោកស្រី Annalena Baerbock កាលពីថ្ងៃអង្គារ បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសអាល្លឺម៉ង់ កំពុងធ្វើការដើម្បីផ្តល់អាវុធទំនើបៗ បន្ថែមទៀត ដល់អ៊ុយក្រែន។

លោកស្រី Baerbock បានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុង សន្និសីទកាសែត ជាមួយរដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន Dmytro Kuleba ថា “យើងកំពុងធ្វើការជាមួយសហគ្រាស អាល្លឺម៉ង់ ដើម្បីធានាថាអ៊ុយក្រែន ទទួលបានអាវុធទំនើបបំផុត” ។

លោកស្រី Baerbock បន្ថែមថា នៅប៉ុន្មានថ្ងៃខាងមុខ អាល្លឺម៉ង់ នឹងចាប់ផ្តើមបណ្តុះបណ្តាល ទាហានអ៊ុយក្រែន លើការប្រើប្រាស់ឧបករណ៍ បំពងសំឡេងចល័ត។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

ក្រៅពីនេះ លោកស្រីបានលើកឡើងថា អាល្លឺម៉ង់នឹងជួយអ៊ុយក្រែន ក្នុងកិច្ចខិតខំប្រឹងប្រែង បោសសម្អាតមីន និងគាំទ្រដល់សេចក្តីប្រាថ្នា របស់អ៊ុយក្រែន ក្នុងការចូលរួមជាមួយ សហភាពអឺរ៉ុប (EU)។

លោកស្រី Baerbock បានបន្ថែមថា “យើងទទូចលើសមាជិកភាពពេញលេញ របស់អ៊ុយក្រែន នៅក្នុងសហភាពអឺរ៉ុប” ។

ចំណែកលោក Kuleba បានសម្តែងក្តីសង្ឃឹមថា បណ្តាប្រទេស នៅអឺរ៉ុបនឹងបន្តផ្តល់ការគាំទ្រ ផ្នែកសេដ្ឋកិច្ច និងយោធាដល់អ៊ុយក្រែន និងបន្តដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញជម្លោះជាមួយអ៊ុយក្រែន៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top