ព័ត៌មានជាតិ

កម្ពុជា នឹងបន្តចូលរួមពិព័រណ៍ នាំចូលអន្តរជាតិចិនលើក ទី៥ នៅសៀងហៃ

ភ្នំពេញ៖ ក្នុងនាមគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្ម នឹងបន្តចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៥ “The 5th China International Import Exposition (CIIE)” ដែល នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ កម្ពុជានឹងរៀបចំចូលរួមពីចម្ងាយ (Online) ដើម្បីផ្សព្វផ្សាយផលិតផល និងសេវាកម្ម តាមប្រព័ន្ធអនឡាញជាអន្តរជាតិ និងមានការចាត់បញ្ជូនក្រុមហ៊ុន កម្ពុជាដែល មានសាខា ឬតំណាងចែកចាយផលិតផល និងសេវានៅចិន ស្រាប់ ទៅចូលរួមដោយផ្ទាល់ ដែលមានស្តង់ នៅក្នុងតំបន់ពាណិជ្ជកម្ម ដើម្បីស្វែងរកទីផ្សារសម្រាប់ ផលិតផលកម្ពុជានិងផ្សព្វផ្សាយអំពីឱកាសវិនិយោគ និងអូស ទាញវិនិយោគិនបរទេសមកបណ្ដាក់ទុននៅកម្ពុជា។

ក្រសួង ក៏ឲ្យក្រុមហ៊ុនឯកជនធ្វើធុរកិច្ចនៅកម្ពុជា មានសាខា ឬតំណាងចែកចាយនៅចិនស្រាប់ និងមានបំណងចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៥ ឬមានគម្រោងស្វែងរកដៃគូ វិនិយោគ ត្រូវចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយបណ្តាប្រទេសដែលបានចូលរួម ឲ្យបានមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ៕

To Top