នយោបាយ

សម្ដេចតេជោ ស្នើសមាជិកព្រឹទ្ធសភាអាមេរិក ពិចារណាលើការដាក់លក្ខខណ្ឌ សម្រាប់ទិដ្ឋាការ របស់មន្ត្រីការទូតកម្ពុជា(Video)

ភ្នំពេញ៖ នៅក្នុងជំនួបជាមួយ លោក ស្រី ថាមមី ដាកវើក (Tammy Duckworth) សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យភាគីអាមេរិក ពិចារណាលើការដាក់លក្ខខណ្ឌ សម្រាប់ទិដ្ឋាការ របស់មន្ត្រីការទូតកម្ពុជា។

សូមរលឹកថា រដ្ឋាភិបាល អាមេរិក សម្រេច ផ្អាកការចេញ ទិដ្ឋាការ ប្រភេទ មិន មែន អន្តោប្រវេសន៍គឺ ប្រភេទB1 ប្រភេទB2 និង ប្រភេទ B1/B2 ឲ្យមន្ត្រី នៃ ក្រសួង ការ បរទេស កម្ពុជា ដែល មាន តួនាទី ចាប់ ពី ថ្នាក់ អគ្គ នាយក រហូត ដល់ ថ្នាក់ ដឹកនាំ កំពូល និង សមាជិក ក្រុម គ្រួសារ របស់ មន្រ្តី ទាំង នេះ ចាប់ ពីថ្ងៃ ទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៧ នេះ ត ទៅ។

បន្ថែមលើសពីនេះ រដ្ឋាភិបាលអាមេរិក ក៏បានដាក់ទណ្ឌកម្ម លើមន្រ្តីការពារជាតិកម្ពុជា មួយចំនួន ផងដែរ ដូចជា៖ នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ នៃ គណៈកម្មាធិការ ជាតិ គ្រប់គ្រង គ្រោះ មហន្តរាយ នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការ នៃ បញ្ជាការដ្ឋាន អង្គរក្នាយ ឧត្ដមសេនីយ៍ ចៅ ភិរុណ អគ្គនាយក នៃ នាយកដ្ឋាន សម្ភារៈ បច្ចេកទេស នៃ ក្រសួង ការពារ ជាតិ និងនាយ ឧត្ដមនាវី ទៀ វិញ មេបញ្ជាការ កងទ័ព ជើងទឹក …។

ក្នុងជំនួបនេះ សម្ដេច បានលើកឡើងនូវបញ្ហាមួយចំនួន ដែលនាំឱ្យរំខានដល់ការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។ បញ្ហាដែលសម្តេចចាត់ទុកថា ជាការខ្វែងគំនិតគ្នារវាងកម្ពុជា និងអាមេរិកនោះ មានដូចជាកិច្ចព្រមព្រៀង បញ្ជូនពលរដ្ឋខ្មែរត្រឡប់ចូលប្រទេស ពេលបានប្រព្រឹត្តទោស, ការដាក់លក្ខខណ្ឌ សម្រាប់ទិដ្ឋាការ របស់មន្ត្រីការទូតជាដើម។

សម្តេចតេជោ បានស្នើឱ្យលោកស្រីសមាជិកព្រឹទ្ធសភាអាមេរិក ពិចារណាសម្របសម្រួល លើបញ្ហានេះ៕

To Top