ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសមិនទទួលយកជាដាច់ខាត ចំពោះទង្វើរបស់ ពួកជ្រុលនិយម ដែលប្រមាថ លើសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
នៅលើគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី បានសរសេររៀបរាប់ យ៉ាងដូច្នេះថា « ទង្វើដែលប្រមាថមកលើពុក មកលើនាយករដ្ឋមន្ត្រី មកលើ ប្រធានគណបក្សប្រជាជនកម្ពុជា គឺជាទង្វើដែលមិនអាចទទួលយកបានជាដាច់ខាត។ ទង្វើនេះ ពួកយើងទាំងអស់គ្នា ជាសមាជិកគណបក្ស និងជាប្រជាជនខ្មែរដែលគាំទ្រគណបក្សប្រជាជនកម្ពុជា មិនអាចបន្ធូរបន្ថយ ឬសម្រាលទោសកំហុសដល់ពួកជ្រុលនិយមទាំងអស់នោះបានទេ។ពួកយើងត្រូវចាំ និងមិនត្រូវភ្លេចចរិតជ្រុលនិយម របស់ពួកនេះឡើយ»។
លោក ហ៊ុន ម៉ានី បញ្ជាក់ថា «អស់លោកក៏ត្រូវចាំថា អ្នកណាធ្វើ អ្នកនោះទទួល»៕