ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ តម្កល់ទោសជនជាតិចិន តៃវ៉ាន់២នាក់ ជាប់គុក ក្នុងម្នាក់ៗ ពី២៥ទៅ ២៨ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ ដឹកជញ្ជូនគ្រឿងញៀន ឆ្លងដែន

ភ្នំពេញ: សាលា ឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២២ បានប្រកាសសាលដីកា តម្កល់ទោស ជនជាប់ចោទ ជនជាតិចិនតៃវ៉ាន់ ចំនួន ២នាក់ ជាប់ពន្ធនាគារ ក្នងម្នាក់ៗ ពី២៥ ទៅ២៨ឆ្នាំ ជាប់ពាក់ព័ន្ធនឹងកាជួញដូរ និងដឹកជញ្ជូន គ្រឿងញៀនឆ្លងដែន ពីហុងកុង ឆ្ពោះមក ប្រទេសកម្ពុជា ប្រព្រឹត្តនៅ ចំណុចច្រក អាកាសយានដ្ឋាន អន្តរជាតិ ភំ្នពេញកាលពីអំឡុង ឆ្នាំ ២០១១ ។

លោក សួស សំអាត ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា ជនជាប់ចោទ ២នាក់ខាងលើមានឈ្មោះ ៖ ទី១-ឈ្មោះ TSENG CHISHEN ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាងិចិនតៃវ៉ាន់ ។ និង ទី២-ឈ្មោះ LIN WEN PIN អាយុ ២៩ឆ្នាំ ជនជាតិ តៃវ៉ាន់ ។

នៅក្នុងចំណោម ពួកគេទាំង២នាក់នេះ ឈ្មោះ Tseng Chishen ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃ ទី១៨ ខែ កញ្ញ ឆ្នាំ ២០១២ ផ្តន្ទាទោស ដាក់ព័ន្ធនាគារ កំណត់ ២៨ឆ្នាំ និង ពិន័យ ចំនួន ៨០ លានរៀល។ ចំណែកឯ ឈ្មោះ LIN WEN PIN ត្រូវ ជាប់ពន្ធនាគាកំណត់ ២៥ ឆ្នាំ និង ពិន័យ ៥០ លានរៀល ពីបទ:«”ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន» តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១១ នៅច្រក អាកាសយានដ្ឋាន អន្តរជាតិ ភំ្នពេញ ។ សមត្ថកិច្ចនគរបាល ដកហូតបាន គ្រឿងញៀនពណ៌ សថ្លា ទម្ងន់១០៤១,៣ ក្រាម ដែលលាក់ នៅ បាតកេស ពីពួកគេ៕

ដោយៈ លីហ្សា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top