នយោបាយ

គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ប្រកាសបញ្ចូលសមាជិកថ្មី ជាង១ពាន់នាក់

ភ្នំពេញ៖ សមាជិកថ្មី មកពីសង្កាត់បាក់ខែង និងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ចំនួនជាង១០០០នាក់ បានស្ម័គ្រចិត្តចូលមករួមរស់ជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីពួកគាត់មើលឃើញពីការដឹកនាំ ដ៏ត្រឹមត្រូវ និងល្អប្រសើរ របស់គណបក្សប្រជាជនកម្ពុជា ដែលនាំប្រទេសមានការអភិវឌ្ឍ រីកចំរើន និងធ្វើឱ្យប្រទេសជាតិ ស្មើមុខស្មើមាត់ នៅលើឆាកអន្តរជាតិ។

ពិធីបញ្ចូលសមាជិកថ្មី ខាងលើនេះ ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ នៅសង្កាត់កោះដាច់ខណ្ឌ ជ្រោយចង្វា ររាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ឃួ ង ស្រេង សមាជិក គណៈកម្មាធិកា រ កណ្តាល គណបក្ស ប្រជាជន កម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជាជនកម្ពុជា រាជធានីភ្នំពេញ ។

នាឱកាសនោះ លោកឃួង ស្រេង បានលើកឡើងពីគុណបំណាច់ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដោយសម្តេចបានរំដោះប្រទេស ចេញពីចំណុចសូន្យនឹងនាំឲ្យប្រទេសជាតិ មានសន្តិភាពពេញបរិបូរណ៍ មានការអភិវឌ្ឍន៍ប្រទេសរីកចម្រើន លើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ និងបានធ្វើឲ្យបងប្អូន ប្រជាពលរដ្ឋមានជីវភាពធូរធា។

សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា បានប្ដេជ្ញាចិត្តថា នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅពេលខាងមុខនេះ ហើយគាំទ្រសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីរហូតទៅ និងគាំទ្រ លោកបណ្ឌិតហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅពេលអនាគត៕

To Top