ព័ត៌មានជាតិ

លោក សយ សុភាព៖ វិទ្យុអាស៊ីសេរី គឺជាសាំង ឯក្រុមប្រឆាំងនៅក្រៅប្រទេស គឺជាភ្លើង

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិលនិងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានប្រៀបវិទ្យុអាស៊ីសេរី ទៅជាសាំង ឯក្រុមក្បាលរឹងខ្មែរមួយតំបរស្វា នៅក្រៅប្រទេស គឺជាភ្លើង។

ការលើកឡើងរបស់លោក សយ សុភាព បែបនេះ បន្ទាប់ពីអ្នកអត្ថាធិប្បាយវិទ្យុអាស៊ី គឺលោក ជុន ច័ន្ទបុត្រ និងក្រុមប្រឆាំងមួយចំនួនតូច បានធ្វើសកម្មភាពនិងផ្សព្វផ្សាយ បែបប្រឆាំងទៅនឹង វត្តមាននៃថ្នាក់ដឹកនាំអាស៊ាន ជាពិសេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២២ នៅលើទឹកដីអាមេរិក។

នៅលើគេហទំព័រហ្វេសប៊ុក លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «នេះជាសេតវិមាន ប្រធានាធិបតីសហរដ្ឋអាមេរិក។ មេដឹកនាំអាស៊ានប្តូរវេន សម្តេចតេជោ ហ៊ុន សែន និង មេដឹកនាំប្រទេសជាសមាជិកអាស៊ាន ដ៏ទៃទៀត ដើរចេញពីកន្លែងប្រជុំ កំពូលពិសេស អាមេរិក-អាស៊ាន»។

លោក សយ សុភាព បន្តថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ត្រូវបានស្វាគមន៏ ដោយលោកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដើរលើកំរាលព្រំក្រហម ចេញពីសេតវិមាន។ បានសេចក្តីថា កិច្ចប្រជុំកំពូល អាមេរិក-អាស៊ានពិសេសនេះ ប្រារព្ធនៅសេតវិមានតែម្តង។ ចុះម្តេចបានជាលោក ជុន ច័ន្ទបុត្រ អ្នកអធិប្បាយនៃវិទ្យុអាស៊ីសេរី បានផ្យាយថាកិច្ចប្រជុំនេះ គ្រោងរៀបចំ នៅក្រសួងការបរទេសទៅវិញ?

លោកថា ការផ្យាយនោះ ក្នុងបំណងអាក្រក់ សម្រាប់មេដឹកនាំកម្ពុជា ដែលជាប្រធានអាស៊ានប្តូរវេន។

អ្នកវិភាគ បាននិយាយថា ខ្មែរដែលធ្វើការនៅក្នុង វិទ្យុអាស៊ីសេរី ដឹកនាំដោយមេអ៊ុចអាល ជុន ច័ន្ទបុត្រ មានចេតនា បន្ទាប់មេដឹកនាំខ្មែរ ហើយលើកតំកើង ក្រុមខ្មែរនិយមជ្រុល ក្រៅប្រទេសដឹកនាំដោយ…។ ដូច្នេះ អ្នកវិភាគថា វិទ្យុអាស៊ីសេរី និងក្រុមក្បាលរឹង គឺតែមួយ។

ផ្អែកលើទំនាក់ទំនងថ្មី កម្ពុជា-សហរដ្ឋអាមេរិក នឹងអាចប្តូរគោលនយោបាយ ចំពោះអ្នកដឹកនាំវិទ្យុនេះ ដើម្បីផលប្រយោជន៏ ប្រទេសទាំង២ និងប្រជាជនទាំង២។ នេះបើតាមអ្នកវិភាគ។

អ្នកវិភាគថាវិទ្យុអាស៊ីសេរី និងខ្មែរធ្វើការឱ្យវិទ្យុនេះ គឺជាសាំង ឯក្រុមក្បាលរឹងខ្មែរមួយតំបរស្វា នៅក្រៅប្រទេសគឺជាភ្លើង ៕

To Top