នយោបាយ

ប្រធានគណបក្សប្រជាជន ខេត្តកំពង់ចាម បន្តប្រកាសបញ្ចូលសមាជិកថ្មីជិត ១,៥០០នាក់ទៀត ក្នុងសង្កាត់កំពង់ចាម និងសង្កាត់សំបូរមាស

កំពង់ចាម៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៥ ខែឧសភាឆ្នាំ ២០២២ បានបន្តប្រកាសបញ្ចូល សមាជិកថ្មី ក្នុងសង្កាត់កំពង់ចាម និងសង្កាត់សំបួរមាស ប្រមាណជិត ១,៥០០នាក់ ដែលស្ម័គ្រចិត្ត ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនខេត្តកំពង់ចាម ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំសសរ ១០០ សម្តេចតេជោ សួនក្រញូង នគរបាជ័យ ក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ។

បន្ទាប់ពីតំណាងសមាជិកថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត លោក អ៊ុន ចាន់ដា បានធ្វើការសំណេះសំណាលជាមួយសមាជិកថ្មី ប្រកបដោយមនោសញ្ចេតនារីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មី ដែលបានស្ម័គ្រចិត្តសុំចូលជា សមាជិកគណបក្សប្រជាជនកម្ពុជា ។

លោក អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា ការស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា របស់សមាជិកថ្មីនៅពេលនេះ ដោយសារការមើលឃើញមានតែ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងការរីកចម្រើន ដែលពុំមានគណបក្សណាអាចធ្វើបាន។

លោកប្រធានគណបក្សខេត្ត បានបន្តថា ទន្ទឹមនិងការស្ម័គ្រចិត្តចូលជា សមាជិកគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាមនាពេលនេះ សូមឱ្យបងប្អូនសមាជិកថ្មី រក្សានូវគោលជំហរស្មោះត្រង់ ជាមួយគណបក្ស កុំជឿពាក្យញុះញង់ពីគណបក្សផ្សេង ដោយរក្សាឱ្យបាននូវសាមគ្គីភាពល្អ ក្នុងនាមជាមហាគ្រួសារ នៃគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានោះដែរ លោក អ៊ុន ចាន់ដា ក៏បានផ្ដាំផ្ញើដល់សមាជិកគណបក្សទាំងអស់ សូមទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា ស្របតាមទិសស្លោក” សមាជិកគណបក្សម្នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្ស ១សន្លឹក” ៕

To Top