ភ្នំពេញ ៖ ក្នុងឱកាសជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្រស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប្រឆាំងកូវីដ-១៩ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា ទោះបីមានតម្រូវការ ឲ្យចាក់វ៉ាក់សាំងកូវីដ១៩ដូសទី១០ ក៏ដោយ ក៏ការចាក់វ៉ាក់សាំងនេះ គឺរដ្ឋនឹងមិនយកលុយ ពីប្រជាពលរដ្ឋជាដាច់ខាត៕

