ឪពុក ម្តាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា បានទទួលមរណៈភាពទាំងពីរនាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកឆែប ខេត្តព្រះវិហារ នេះបើយោងតាមព័ត៌មានបឋមទទួលបានពីលោក អៀម វន្នី ។
![](https://dap-news.com/wp-content/uploads/2022/05/1FEC479A-6659-43C2-AC56-2FEDDDE8E970-1-1024x768.jpeg)
យោងតាមប្រភពបានបង្ហាញឱ្យដឹងយ៉ាងដូច្នេះថា «ឪពុកនិងម្តាយរបស់ សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតទាំងពីរអ្នកហើយ ក្នុងគ្រោះថ្នាក់ចរាចរ នៅស្រុកឆែប ខេត្តព្រះវិហារ ធារិកា ប្អូនប្រុស និងយាយផុតគ្រោះថ្នាក់ ។
យ៉ាងណាមិញនេះ គ្រាន់តែជាព័ត៌មានបឋម ចំពោះព័ត៌មានលម្អិត មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នឹងផ្សាយជូននាពេលក្រោយ ។
គួរឱ្យដឹងថា តារាចម្រៀង សុវត្ថិឌី ធារិកា ជាអតីត បេក្ខនារី ក្នុង កម្មវិធី The Cambodian Idol រដូវ កាល ទី ១ ហើយត្បិតតែពុំបានទទួលជ័យលាភីក៏ពិតមែន ប៉ុន្តែនាងទទួលបានប្រជាប្រិយភាពខ្លាំងគួរសម នៅលើវិថីសិល្បៈចម្រៀងនាពេលបច្ចុប្បន្ន ៕ ដោយ៖ ម៉ានី
![](https://dap-news.com/wp-content/uploads/2022/05/F717DED5-EA9A-4621-93A3-281A921DB238.jpeg)
![](https://dap-news.com/wp-content/uploads/2022/05/0818841F-56F3-46E9-A494-70468AD9945D-1.jpeg)
![](https://dap-news.com/wp-content/uploads/2022/05/B20CC5C7-1B01-440F-B3F7-90010AE11415-1.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)