ព័ត៌មានជាតិ

រដ្ឋមន្រ្ដីពាណិជ្ជកម្ម កម្ពុជា-សិង្ហបុរី ប្តេជ្ញាលើកកម្ពស់ វិស័យពាណិជ្ជកម្មទ្វេភាគី

ភ្នំពេញ​៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និង លោក Gan Kim Yong រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី បានធ្វើការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់វិស័យពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែល្អប្រសើរ និងរីកចម្រើនមួយកម្រិតថែមទៀត។

ការប្ដេជ្ញានេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី រវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និង លោក Gan Kim Yong រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី ក្នុងពេលចូលរួមកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្រ្តីបានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណដល់ លោក Gan Kim Yong សម្រាប់ការគាំទ្រកន្លងមក របស់ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី ចំពោះភាពជាប្រធានអាស៊ាន របស់កម្ពុជា ជាពិសេសក្នុងអំឡុងពេល កិច្ចប្រជុំចង្អៀតថ្នាក់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី២៨ កាលពីខែមីនាកន្លងទៅ។

លោករដ្ឋមន្រ្តីបានបន្តថា ភាគីទាំងពីរបានពិភាក្សា និងធ្វើការផ្លាស់ប្ដូរយោបល់ ជាបឋមលើកិច្ចការសំខាន់ៗ មួយចំនួន រួមមាន៖
១) ការត្រៀមសម្រាប់កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន
២) គំនិតផ្តួចផ្តើមសាកល្បងអនុវត្តការងារដែលស្ថិតនៅក្រោមបញ្ជរតែមួយអាស៊ាន (ASEAN Single Window) រវាងកម្ពុជានិងសិង្ហបុរី
៣) ការបង្កើតប្រព័ន្ធលេខអត្តសញ្ញាណសម្រាប់អាជីវកម្មតែមួយអាស៊ាន (ASEAN Unique Business Identification Number (UBIN) System)
៤) ការជំរុញលើពាណិជ្ជកម្មឌីជីថល
៥) ការបែរឆ្ពោះទៅរកការប្រើប្រាស់ថាមពលប្រកបដោយចីរភាព
៦) កម្មសិទ្ធិបញ្ញា និងបញ្ហាផ្សេងៗមួយចំនួនទៀត។

លោករដ្ឋមន្រ្តីបន្ថែមថា ភាគីទាំងពីរបានឯកភាពគ្នា ក្នុងការផ្លាស់ប្តូរទស្សនៈកិច្ច សម្រាប់ភាគីពាក់ព័ន្ធ នៅក្នុងពេលឆាប់ៗខាងមុខ នៅក្នុងប្រទេសសិង្ហបុរី ដើម្បីចែករំលែកបទពិសោធន៍ និងសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅថែមទៀត លើវិស័យសំខាន់ៗទាំង៦ ខាងលើ ក្នុងគោលបំណងពង្រឹងសមត្ថភាពវិស័យឯកជន ជាពិសេសសហគ្រាសមីក្រូ តូច និងមធ្យម៕

ផ្ទាំងពាណិជ្ជកម្ម

To Top