នយោបាយ

លោក សុខ ឥសាន៖ បក្សភ្លើងទៀន សម្រេចចូលរួមបោះឆ្នោត ដោយគាត់យល់ថា ដំណើរឆ្ពោះទៅការបោះឆ្នោត មានបរិយាកាសល្អប្រសើរ (Video)

ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា មូលហេតុដែលគណបក្សភ្លើងទៀនសម្រេចចិត្ត ក្នុងការចូលរួមការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់នាអាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដោយសារបក្សមួយនេះ បានយល់ឃើញថា ដំណើរឆ្ពោះទៅរកការបោះឆ្នោត មានលក្ខណៈល្អប្រសើរ ។

លោក សុខ ឥសាន បានលើកឡើងក្នុងបណ្តាញតេឡេក្រាម នាថ្ងៃ១៩ ឧសភាថា “បក្សភ្លើងទៀនសម្រេចចូលរួមការបោះឆ្នោត ដោយសារគាត់យល់ថា បរិយាកាសឆ្ពោះទៅរកការ បោះឆ្នោតមានលក្ខណៈល្អប្រសើរ ព្រោះគាត់និយាយហើយថា បើបរិយាកាសមិនល្អគាត់មិនចូលរួមទេ” ។

សូមបញ្ជាក់ថា កាលពីថ្ងៃ១៥ ឧសភា គណបក្សភ្លើងទៀនបានធ្វើអង្គសមាជវិសាមញ្ញ របស់ខ្លួនអំពីការសម្រេចចិត្តចូលរួម បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ជាលទ្ធផលគឺសម្រេចក្នុងការ ចូលរួមប្រកួតប្រជែងបោះឆ្នោត ដោយបានដាក់គោលនយោបាយ ៧ចំណុចផងដែរ ៕

To Top