ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកប្រទេសឥណ្ឌា ជាដៃគូយុទ្ធសាស្ត្រសំខាន់មួយ សម្រាប់គោលនយោបាយ របស់អាស៊ាន។
ថ្លែងក្នុងជំនួប តាមប្រព័ន្ធវីដេអូ ជាមួយលោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្រ្តីឥណ្ឌា កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា «ចំពោះគោលនយោបាយឆ្ពោះ មកខាងកើត របស់ប្រទេសឥណ្ឌានេះ វាត្រឹមត្រូវជាមួយនឹង អ្វីដែលជាគោលនយោបាយ របស់អាស៊ានផងដែរ ដែលផ្សារភ្ជាប់ទំនាក់ទំនង ជាមួយប្រទេសឥណ្ឌា ហើយចាត់ទុកប្រទេសឥណ្ឌា ជាដៃគូយុទ្ធសាស្ត្រសំខាន់មួយ » ។
សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាបញ្ជាក់ពីសារៈសំខាន់ នៃការអនុវត្ត គម្រោងផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ និងការពង្រីកមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាមផងដែរ ។
ចំពោះលោកនាយករដ្ឋមន្រ្តីឥណ្ឌា ក៏បានគូសបញ្ជាក់ពាក់ព័ន្ធនឹង គម្រោងផ្លូវហាយវេត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ ដែលបន្តខ្សែភ្ជាប់មកប្រទេសកម្ពុជា ។ លោកថា នៅក្នុងគម្រោងនេះ ពិតជាសមស្របជាមួយនឹង ផែនការមេ ក្នុងការតភ្ជាប់មកអាស៊ាន៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
