ព័ត៌មានជាតិ

លោក ណារិនដ្រា ម៉ូឌី យាងព្រះមហាក្សត្រ និងសម្ដេចម៉ែ ព្រមទាំង អញ្ជើញ លោក ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅឥណ្ឌា

ភ្នំពេញ៖ ក្នុងឱកាសគម្រប់ខួប អនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនង ការទូតរវាងកម្ពុជានិងឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្រ្តីឥណ្ឌា បានក្រាបថ្វាយបង្គំយាង ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បំពេញព្រះរាជដំណើរ ទស្សនកិច្ចផ្លូវរដ្ឋ ព្រមទាំងអញ្ជើញ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ រងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បំពេញទស្សនកិច្ចផ្លូវការនៅ ប្រទេសឥណ្ឌា តាមពេលវេលាសមស្របណាមួយ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ ស្ដីពីលទ្ធផលនៃជំនួបតាមប្រព័ន្ធវីដេអូ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្រ្តីឥណ្ឌា បានឱ្យដឹងថា នាយករដ្ឋមន្ត្រីទាំងពីរ បានសម្តែងការអបអរសាទរទៅវិញទៅមក ក្នុងឱកាសគម្រប់ខួប អនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនង ការទូតរវាងកម្ពុជានិងឥណ្ឌា ក្នុងឆ្នាំនេះ។

ជាផ្នែកមួយនៃការគម្រប់ខួបនេះ លោក ណារិនដ្រា ម៉ូឌី បានក្រាបថ្វាយបង្គំយាង ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម ស៊ីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បំពេញព្រះរាជដំណើរ ទស្សនកិច្ចផ្លូវរដ្ឋ ព្រមទាំងអញ្ជើញ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ រងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បំពេញទស្សនកិច្ចផ្លូវការនៅ ប្រទេសឥណ្ឌា តាមពេលវេលាសមស្រប៕

To Top