បរទេស៖ ប្រធានាធិបតី អាមេរិក លោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបើកសេចក្តីថ្លែងការណ៍មួយ ដែលមានគោលដៅ ក្នុងការគាំទ្រទៅដល់ សមាជិក របស់អង្គការណាតូ និងជាពិសេសបេក្ខភាព របស់សមាជិកថ្មី ទាំងប្រទេស ហ្វាំងឡង់និងប្រទេសស៊ុយអែត នោះផងដែរ។
លោកប្រធានាធិបតីអាមេរិករូបនេះ បានបន្តទៀតថាសម្ព័ន្ធមិត្ត នឹងបន្តកិច្ចការងារពង្រីកខ្លួន បន្ថែមទៀត នៅក្នុងតំបន់ប៉ុន្តែអះអាងថា វាគឺមិនមែនជាសកម្មភាព គម្រាមកំហែង ទៅលើប្រជាជាតិណាមួយនោះឡើយ ជាពិសេសចំពោះមុខ បញ្ហាជម្លោះ ជាមួយនឹងប្រទេសរុស្ស៊ីនោះ។
ថ្លែងសន្ទរកថា ជាមួយនឹងប្រធានាធិបតី នៃប្រទេសហ្វាំងឡង់ លោក Sauli Niinsto និងនាយករដ្ឋមន្ត្រីស៊ុយអែត លោកស្រី Magdalena Andersson ផងនោះលោក Biden បានប្រកាសថាគាត់ នឹងបញ្ជូនរបាយការណ៍មួយ ទៅកាន់សភា ដើម្បីជម្រុញឲ្យសមាជិកសភាទាំងឡាយ ក្នុងការផ្តល់ភ្លើងខៀវ អនុញ្ញាតិឲ្យប្រទេសទាំងពីរ អាចក្លាយជាសមាជិក របស់អង្គការណាតូបាន។
លោក Bidenបានបញ្ជាក់ទៀតថា៖ បច្ចុប្បន្នទាំងហ្វាំងឡង់និងស៊ុយអែត គឺជាមានឈ្មោះជាប្រទេស ដែលមានទំនាក់ទំនង ជិតស្និទិ្ធជាមួយនឹងអាមេរិក រួចទៅហើយ នៅលើគ្រប់បញ្ហារបស់សកល។ ថ្ងៃនេះខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ក្នុងការធានាចំពោះ ពួកគេថាគឺជាអ្នកគាំទ្រ យ៉ាងពេញលេញ ចំពោះសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ស៊ុនលី