ព័ត៌មានជាតិ

អ៊ុយក្រែន អន់ចិត្តជាមួយកម្រិតគាំទ្រ របស់អាមេរិក

បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍ កាលពីថ្ងៃពុធថា មន្ត្រីអ៊ុយក្រែន មានការខកចិត្តកាន់តែខ្លាំង ជាមួយនឹងការបរាជ័យ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការផ្គត់ផ្គង់ទីក្រុងកៀវ ជាមួយនឹងប្រព័ន្ធ រ៉ុក្កែត រយៈចម្ងាយឆ្ងាយ ដែលផលិតដោយអាមេរិក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមអត្ថបទ ដែលបានលើកឡើង ពីមន្ត្រីបីនាក់ដែលមិនបញ្ចេញ ឈ្មោះ “ដឹងពីបញ្ហានេះ” ថាទោះបីជាទីក្រុងកៀវ បានស្នើសុំឱ្យផ្តល់ ប្រព័ន្ធរ៉ុក្កែតច្រើនគ្រាប់ (MLRS) ដែលផលិតដោយសហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនខែមកហើយ ក៏ដោយ ប៉ុន្តែសេតវិមាន ទំនងជានៅតែអូសបន្លាយ ពេលវេលា នៃការដឹកជញ្ជូនសក្តានុពល, ដោយបារម្ភថា វាអាចត្រូវបានបកស្រាយ ថាជាការកើនឡើងបន្ថែមទៀត ដោយវិមានក្រឹមឡាំង។

បុគ្គលិកសភាម្នាក់ “ដែលមានចំណេះដឹងអំពីការពិភាក្សា” ដែលធ្វើឡើងនៅឯមូលដ្ឋានទ័ពអាកាស Ramstein របស់សហរដ្ឋអាមេរិក កាលពីខែមេសា បានប្រាប់ Politico ថា “សន្ទុះ” ដែលត្រូវបានគេមើលឃើញ ក្នុងអំឡុងពេលកិច្ចពិភាក្សា “ហាក់ដូចជាបាននៅទ្រឹង” ឥឡូវនេះ ជាមួយនឹង “ការស្ថាបនាការខកចិត្ត” នៅក្នុងទីក្រុង Kiev ជាលទ្ធផល។

មន្ត្រីរដ្ឋបាល Biden អនាមិកម្នាក់ បានបញ្ជាក់ប្រាប់ Politico ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងគៀវ “កំពុងពិភាក្សាយ៉ាងសកម្ម” អំពី MLRS ដោយកត់សម្គាល់ថា មិនមែនគ្រប់សព្វាវុធទាំងអស់ ដែលអ៊ុយក្រែន កំពុងស្នើសុំ អាចត្រូវបានចែកចាយ យ៉ាងឆាប់រហ័សនោះទេ។

ប្រែសម្រួល៖ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top