ព័ត៌មានជាតិ

លោក សយ សុភាព បង្ហាញការសាទរ ចំពោះគណបក្សនានា ដែលបានរួមចំណែក លើកស្ទួយកិត្យានុភាពជាតិ តាមរយៈការចូលរួមបោះឆ្នោត

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័តមាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានសម្ដែងការសារទរ ចំពោះគណបក្សនានា ដែលបានរួមចំណែក លើកស្ទួយកិត្យានុភាពជាតិ តាមរយៈការចូលរួមបោះឆ្នោត ឃុំ-សង្កាត់ នាពេលខាងមុខ។

នៅលើបណ្ដាញសង្គមហ្វេសសប៊ុក លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «២១ ឧសភា ២០២២ គឺជាថ្ងៃបើកយុទ្ធនាការឃោសនា ជ្រើសរើសសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់»។

លោកថា វត្តមានគណបក្សនយោបាយ ស្របច្បាប់ បានចូលរួមប្រកួតបើទោះបី គណបក្សខ្លះ មិនមានបេក្ខភាពឈរច្រើនក៏ដោយ តែបានបង្ហាញពីការចូលរួម អនុវត្តន៏តាមគោលការណ៏ ប្រជាធិបតេយ្យដែល បានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។

ជាមួយគ្នានេះ លោក សយ សុភាព បានសម្ដែងនូវការគោរពគណបក្សនានា ដែលបានរួមចំណែក លើកស្ទួយកិត្យានុភាពជាតិ ហើយប្រកាន់ខ្ជាប់ខ្ជួន នូវគោលការណ៏បោះឆ្នោត ជាមូលដ្ឋានដ៏មហារឹងមាំ ។

លោក សង្ឃឹមថា អ្នកនយោបាយជាទីគោរព របស់យើងនឹងនាំនាវាកម្ពុជា ឆ្ពោះទៅរកភាពរុងរឿង ជាដ៏រាបដូចរជ្ជកាលមហានគររុងរឿង។

លោក សយ សុភាព ថា ជាមួយគ្នានោះបោះឆ្នោត ទៅតាមច្បាប់ប្រទេសរបស់យើង ពិតជាជៀសផុតពីអនុត្តរភាពបរទេសខ្លះ ដែលព្យាយាមរារាំងខ្មែរយើង និងជៀសចាកផុតពី ការប្រកួតភូមិសាស្ត្រនយោបាយ របស់មហាអំណាច និង សម្ព័ន្ធមិត្តរបស់គេ។

លោកបញ្ជាក់ថា «ខ្មែរ សាមគ្គឺខ្មែររីកចម្រើន។ចូរថែរក្សាឯករាជ្យ ៩ វិច្ឆិកា ១៩៥៣ និង សន្តិភាព ២៩ ធ្នូ ១៩៩៨ ដែលជាសមិទ្ធិផលរបស់ខ្មែរសុទ្ធសាទ្ធ»។

To Top