ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ប្រចាំឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ បានចាប់ផ្ដើម បើកយុទ្ធនាការឃោសនា រកសំឡេងគាំទ្រ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២។





ក្បួនដង្ហែឃោសនា រកសម្លេងគាំទ្រនេះ ដោយមានសមាជិកយ៉ាងច្រើនកោះករ ចូលរួមប្រកបដោយឆន្ទៈមុះមុត និងសេចក្តីសប្បាយរីករាយ ។

ដោយឡែក សម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដែលមិនបានចូលរួមក្នុងក្បួនដង្ហែ ក៏បានសម្ដែងនូវការសាទរ ពីមុខផ្ទះផ្ទាល់របស់ពួកគាត់ ដោយស្នាមញញឹមរាក់ទាក់។

សូមរំលឹកថា គណបក្សប្រជាជនកម្ពុជា ប្រចាំឃុំរវៀង ស្ថិតនៅលេខរៀងទី១ ក្នុងចំណោមគណបក្សនយោបាយ ដែលបាន ឈរឈ្មោះប្រកួតប្រជែង សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥នេះ៕


















