ព័ត៌មានជាតិ

ចៅប្រុស-ស្រី៣នាក់ ស្កាត់មកជួបសម្ដេចតេជោ នៅស្វីស

ភ្នំពេញ​៖ សម្ដេចតេជោ ហ៊ុន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ (ម៉ោងនៅកម្ពុជា) បានឱ្យដឹងថា ចៅប្រុស-ស្រី របស់សម្ដេចចំនួន៣នាក់ បានមកលេងនិងជួបសម្ដេចផ្ទាល់ ក្នុងឱកាស ដែលសម្ដេចស្ថិតនៅលើទឹកដី នៃទ្វីបអឺរ៉ុប។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមមូលបទ “ការត្រៀមខ្លួនសម្រាប់យុគសម័យក្រោយជំងឺកូវីដ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងដាវ៉ស-ក្លូស្ទ័រ (Davos-Klosters) ប្រទេសស្វីស។

យោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ចៅ៣នាក់មកលេង ឯចៅម្នាក់ទៀតជាប់ប្រឡង»៕

To Top