ព័ត៌មានជាតិ

តុលាការឧទ្ទរណ៍ តម្កល់ទោស មន្ត្រី និង អតីតមន្ត្រីអាដហុក៥នាក់ ជាប់ទោសជាប់គុក ក្នុងម្នាក់ៗ ៥ ឆ្នាំ ដដែល ពីបទ«សូកប៉ាន់សាក្សី»

ភ្នំពេញ៖ សាលាឧទ្ទរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ ២០២២នេះ បានប្រកាស សាលសាលដីកា លើបណ្តឹងឧទ្ទរណ៍ របស់មន្ត្រីនិង អតីតជាន់ខ្ពស់ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា “អាដហុក” ចំនួន៥នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មស «សូកប៉ាន់សាក្សី» ប្រព្រឹត្ត នៅក្នុងរាជធានីភ្នំពេញ កាលពីអំគឡុង ឆ្នាំ ២០១៦។

សាលាឧទ្ទរណ៍ បានសម្រចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ រក្សាទុក ជាបានការដដែល តែបើកផ្លូវអោយជនជាប់ចោទទាំង៥នាក់ មានសិទ្ធិ ប្តឹងសារ ទុក្ខ ទៅកាន់តុលាការកំពូល តាមនីតិវិធីច្បាប់។

យោងតាមឯកសាររបស់តុលាការ បានអោយដឹងថា នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ បានផ្តន្ទាទោស ជនជាប់ចោទ ចំនួន៥នាក់ ដែលជាមន្ត្រីរបស់សមាគមអាដហុក មានឈ្មោះ ទី១- ឈ្មោះ នី សុខា ភេទ ប្រុស, ទី២- យី សុខសាន្ត ភេទ ប្រុស, ទី៣- លឹម មុន្នី ភេទស្រី,ទី៤-ឈ្មោះ ណៃ វង់ដា ភេទ ប្រុស និង ទី៥-ឈ្មោះ នី ចរិយា ភេទ ប្រុស ដាក់ពន្ធនាគារ ក្នុង ម្នាក់ៗ កំណត់ ៥ឆ្នាំ ដោយត្រូវអនុវត្តទោស នៅក្នុងពន្ធនាគាររយៈពេល១៤ (ដប់បួន) ខែ ក្នុងម្នាក់ៗ និង ទោសនៅសល់ប៉ុន្មាន ត្រូវព្យួរ ទាំងអស់។

ជនជាប់ចោទទាំង៥នាក់ ត្រូវបានតំណាង អយ្យការចោទប្រកាន់ ពីបទ “សូកប៉ាន់សាក្សី” តាមបញ្ញត្តិមាត្រា ៥៤៨ នៃ ក្រមព្រហ្មទណ្ឌ និង ត្រូវបានចាប់ខ្លួនដោយអង្គភាព ប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៦ ។និងត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារនៅថ្ងៃទី ១ ខែឧសភា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៧ ។

តែពួកគាត់ បានប្តឹងឧទ្ធរណ៍ កាលពីចុងឆ្នាំ២០១៨ ដើម្បីរកយុត្តិធម៌ និងផ្តល់នូវកិត្តិយសដល់ពួកគាត់វិញ៕

ដោយ: លីហ្សា

To Top