ព័ត៌មានជាតិ

សម្តេចតេជោ ផ្ញើសារពីទីក្រុងដាវ៉ូស ពីការបញ្ចប់ វេទិកាសេដ្ឋកិច្ចពិភពលោក និងត្រៀមធ្វើដំណើរត្រឡប់មកវិញ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានផ្ញើសារជាសំឡេងមកកាន់ មាតុប្រទេសនៅមុននេះបន្តិច ។ ដោយបានរៀបរាប់ពីបេសកកម្ម របស់សម្តេចនៅទីក្រុងដាវ៉ូស ប្រទេសស្វីសអំពីការបញ្ចប់ទាំងស្រុង «វេទិកាសេដ្ឋកិច្ចពិភពលោក» និងការត្រៀមរៀបចំធ្វើដំណើរត្រឡប់ មកកាន់មាតុភូមិវិញ ។

ក្នុងសារនោះ សម្តេចបានផ្តោតលើការ មិនឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល១៨ថ្ងៃមកនេះ និងការឃោសនាបោះឆ្នោតឃុំ-សង្កាត់ប្រព្រឹត្តទៅដោយរលូន និងគ្មានអំពើហិង្សាណាមួយកើតឡើង ។ សម្តេចក៏បានលើកឡើង ពីកម្ពុជា បានទទួលទង់ស៊ីហ្គេម បន្តពីវៀតណាម ក្នុងការធ្វើជាម្ចាស់ផ្ទះ ការប្រកួតស៊ីហ្គេម នៅឆ្នាំ២០២៣ខាងមុខ ។

សម្តេចតេជោបន្តថា នៅអំឡុងខែធ្នូ ឆ្នាំ២០២២ខាងមុខ សម្តេចនឹងដឹកនាំគណៈប្រតិភូទៅទីក្រុងព្រុចហ្សែរ ប្រទេសប៊ែលហ្សិច ដើម្បីធ្វើខួបទំនាក់ទំនងនៃខួប៤៥ឆ្នាំរវាងសហភាពអឺរ៉ុប និងអាស៊ាន ហើយសម្តេចនឹងឆ្លៀត ឱកាសជួបពលរដ្ឋខ្មែរ ផងដែរ ៕

To Top