ព័ត៌មានជាតិ

លោក កែវ រតនៈ ផ្ញើសារលិខិតជូនពរ សម្ដេច ហេង សំរិន នាឱកាសពិធីចម្រើនជន្មាយុគម្រប់ ៨៨ឆ្នាំ ឈានចូល ៨៩ឆ្នាំ

ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា​ បានផ្ញើសារជូនចំពោះ សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុង​ឱកាសចម្រើនជន្មាយុ គម្រប់៨៨ ឈា៨៩ឆ្នាំ។

ក្នុងឱកាស សូមសម្ដេចទទួលបាននូវពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ សុខភាពបរិបូរណ៍ និហអាយុយឺនយូរ ដើម្បីសម្ដេចបានបំពេញសកម្មភាព និងដឹកនាំប្រទេសកម្ពុជា ឱ្យបានជោគជ័យថ្មីៗបន្ថែមទៀត។

សូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យ នីងវត្ថុសក្ដិសិទ្ធិ ក្នុងលោក តាមជួយថែរក្សាប្រោសព្រំ ជូនសម្ដេចទាំងទ្វេ នូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

To Top