ព័ត៌មានជាតិ

សាលាឧទ្ធរណ៍តម្កល់ទោស បុរសវ័យ ២៥ឆ្មាំ ម្នាក់ ជាប់គុក ៣ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការប៉ុងប៉ង ចាប់រំលោភសេពសន្ថវ: ស្ត្រី អាយុ៣០ ឆ្នាំ

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានប្រកាសសាលដីកា តម្កល់ទោស យុវជន ជាប់ចោទម្នាក់ ជាប់ពន្ធនាគារ រយៈពេល ៣ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការប៉ុងប៉ងរំលោភសេពសន្ថវ: ស្រ្តីមេម៉ាយម្នាក់ ប្រព្រឹត្តនៅ នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីខែ មិថុនា ឆ្នាំ ២០២០។

លោក ពៅ ភូស៊ុន ជាប្រធានក្រុមចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា ជនជាប់ចោទ ឈ្មោះ ម៉ន សីហា ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរ កម្មករសំណង់។

ចំណែកឯជនរងគ្រោះមានឈ្មោះ លីន ស្រីនាង ភេទស្រី អាយុ ៣០ ឆ្នាំ មុខបរបរ កម្មការនី រោងចក្រ មានទីលំនៅ នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លោកចៅក្រមបានថ្លែងបន្តថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ ម៉ន សីហា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពី ឆ្នាំ ២០២០ ផ្តន្ទាទោស
ដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ និង បង្គាប់ឱ្យសងជំងឺចិត្ត ចំនួន ១៥ លានរៀល ទៅជនរងគ្រោះ ពីបទ: ” ប៉ុងប៉ងរំលោភសេពសន្ថវ: ” ។

តែគាត់បានប្តឹងឧទ្ធរណ៍។

ជនជាប់ចោទ ឈ្មោះ ម៉ន សីហា ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២០ នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្តឹងរបស់ ជនរងគ្រោះ ៕

ដោយ: លីហ្សា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top