ព័ត៌មានជាតិ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តឲ្យដំណើរការ គម្រោងវិនិយោគថ្មី​ ៤ទៀត មានទុនជាង៨លានដុល្លារ

ភ្នំពេញ ៖ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន៤ទៀត សរុបទុនវិនិយោគជាង៨លានដុល្លារ ដោយអាចបង្កើត ការងារជាច្រើនកន្លែង ។

តាមរយៈគេហទំព័រ ហ្វេសប៊ុក នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ CDC បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការ តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១-Xiantong Wire and Cable Co., Ltd.គម្រោង បង្កើតរោងចក្រផលិតខ្សែភ្លើង ខ្សែកាប និង រឡូ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៥លានដុល្លារ និងបង្កើតការងារ បានចំនួនប្រមាណ ១៨០នាក់។

២-Neutralize (Cambodia) Industrial Co., Ltd.គម្រោងបង្កើតរោងចក្រ ផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១លានដុល្លារ និងបង្កើតការងារបានចំនួនប្រមាណ ១០០នាក់ ។

៣-Cambodian Longwan Light Industry Co., Ltd.គម្រោងបង្កើតរោងចក្រផលិត កាបូប និងស្បែកជើង ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១លានដុល្លារ និងបង្កើតការងារ ​​​​​​​​​​​​បានចំនួនប្រមាណ ១៨០នាក់ ។

៤-LUUS KH CO., LTD.គម្រោងបង្កើតរោងចក្រផលិត និងដំឡើងគ្រឿងបង្គុំ ​និងឧបករណ៍បរិក្ខា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រ ចម្អិនអាហារ សម្រាប់ពាណិជ្ជកម្ម ដែលមានទីតាំង វិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគប្រមាណ ១,៤លានដុល្លារ និងបង្កើតការងារ បានចំនួនប្រមាណ ៨០នាក់៕

To Top