ព័ត៌មានជាតិ

សម្តេចតេជោ ឲ្យយកដីល្បាប់ នៅក្នុងបឹងទន្លេសាប កែច្នៃមកធ្វើជាជី

ភ្នំពេញ៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឲ្យមន្រ្តីពាក់ព័ន្ធចុះ បារស្តារដីនៅក្នុងបឹងទន្លេសាប ដោយសារតែការគោករាក់នោះ សម្តេចថា ក្រោយស្តារហើយ មិនត្រូវយកដីល្បាប់ទៅទុកចោលនោះទេ ត្រូវយកមកកែច្នៃធ្វើជាជី សម្រាប់ឲ្យកសិករបង្កបង្កើនផល ព្រោះដីល្បាប់នៅបឹងទន្លេសាបមានជីវជាតិល្អ ។

សម្តេចតេជោ បានថ្លែងសារស្តីពីបឹងទន្លេសាបនៅថ្ងៃ២៧ ឧសភា ថា អាជ្ញាធរទន្លេសាប រួមជាមួយក្រសួងពាក់ព័ន្ធដទៃទៀត ប្រុងប្រយ័ត្ន ក្នុងការបូមបារអាចម៌ដីនោះ។ សម្តេចបានផ្តាំថា បូមស្តារហើយមិនត្រូវយកអាចម៌ដីនោះ ទៅចាក់ក្នុងបឹងទន្លេសាបវិញទេ ព្រោះទន្លេសាបមានភ្នំ និងទឹកផង ។

សម្តេចតេជោបញ្ជាក់ថា “ឬក៏ប្រើប្រាស់វា បូមស្តារបានហើយ អាចយកវាទៅធ្វើជាជីយ៉ាងណានោះ ត្រូវសិក្សាពីបញ្ហានេះឲ្យបានច្បាស់ ព្រោះដីបឹងទន្លេសាប គឺជាដីល្បាប់ដែលមានជីវជាតិ គេអាចប្រើប្រាស់នឹងការបូមស្តារនេះ សម្រាប់យកមកធ្វើជាជី ឬក៏យើងអាចបង្កើតដៃគូជាមួយវិស័យឯកជន ដែលធ្វើការផលិតជី ដោយប្រើប្រាស់ការបូមយកអាចម៌ដី នៅក្នុងបឹងទន្លេសាប ដើម្បីធ្វើជាជម្រៅទឹក ក៏ប៉ុន្តែវិស័យឯកជនគេបានយកបញ្ហានោះ គេយកដីល្បាប់ដែលយើងបានបូមចេញពីក្នុងទន្លេសាបនោះ យកមកកែច្នៃធ្វើជាជី សម្រាប់ផ្តល់ជូនទៅកសិករលក់ ។ ប្រសិនបើរដ្ឋធ្វើ ក៏រដ្ឋគួរតែយកបញ្ហានេះ យកមកធ្វើជាកែច្នៃធ្វើជាជីរបៀបណានោះ ដើម្បីអាចឲ្យប្រជាពលរដ្ឋរបស់យើង ទទួលបានផលប្រយោជន៍ ពីដីដែលបូម ហើយយកមកធ្វើជាជីធម្មជាតិ សម្រាប់បង្ករបង្កើនផល ក្នុងវិស័យកសិកម្ម” ៕

To Top