ព័ត៌មានជាតិ

ស្អែកនេះ! អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំវេទិកាពិភាក្សា ស្ដីពី «វឌ្ឍនភាពនៃវិស័យសិទ្ធិមនុស្ស និងយុត្តិធម៌នៅកម្ពុជា»

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំវេទិកាពិភាក្សា ស្ដីពី «វឌ្ឍនភាពនៃវិស័យសិទ្ធិមនុស្ស និងយុត្តិធម៌នៅកម្ពុជា» នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ស្អែកនេះ។

វេទិកាពិភាក្សា ប្រព្រឹត្តឡើងក្នុងគោលបំណង ជជែកដេញដោលជាសាធារណៈ ជាមួយបណ្ដាញសារព័ត៌មាន និងអង្គការក្រៅរាជរដ្ឋាភិបាលមួយចំនួន លើវិស័យសិទ្ធិមនុស្ស និងប្រព័ន្ធយុត្តិធម៌ បន្ទាប់ពីរាជរដ្ឋាភិបាល បានអនុវត្តគោលនយោបាយ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌កម្លងមក។

កិច្ចសន្ទនានេះ នឹងធ្វើឲ្យឃើញនូវតម្លាភាពនិងគណនេយ្យភាព នៃកិច្ចប្រឹងប្រែងរបស់ក្រសួងយុត្តិធម៌ ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ខ្ពស់លើការផ្ដល់ សេវាយុត្តិធម៌សាធារណៈ។

វាគ្មិនកិត្តិយសដែលនឹង អញ្ជើញចូលរួម គឺលោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top