ព័ត៌មានជាតិ

ជប៉ុន បញ្ជូនក្រុមបច្ចេកទេស មកផ្តល់វគ្គបណ្តុះបណ្តាល វិស្វកម្មប្រតិបត្តិការ រក្សាសន្តិសុខ ដល់បុគ្គលិកកម្ពុជា (Video)

ភ្នំពេញ៖ នៅក្នុងកិច្ចសហប្រតិបត្តិការ កម្ពុជា-ជប៉ុន សម្រាប់ប្រតិបត្តិការ រក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ ប្រទេសជប៉ុន បានបញ្ជូនក្រុមបច្ចេកទេស ដែលមានមន្ត្រីកងកម្លាំង ស្វ័យការពារជើងគោកជប៉ុន ចំនួន៦រូប មកកម្ពុជា ដើម្បីផ្តល់កម្មវិធីបណ្តុះបណ្តាល វិស្វកម្មប្រតិបត្តិការ រក្សាសន្តិសុខ (PKO) ដែលផ្តោតលើការបណ្តុះបណ្តាល ការស្ទាបស្ទង់បច្ចេកទេស ផ្លូវថ្នល់ ដល់បុគ្គលិកកម្ពុជា ដើម្បីគាំទ្រដល់សកម្មភាព PKO របស់កម្ពុជា ។

យោងតាមស្ថានទូតជប៉ុន ប្រចាំកម្ពុជាបានឲ្យដឹងថា កងកម្លាំងស្វ័យការពារជើងគោកជប៉ុន សហការជាមួយមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និង កាកសំណល់សង្គ្រាម (NPMEC) នឹងបើកវគ្គបណ្តុះបណ្តាលដល់សិក្ខាកាម NPMEC ចាប់ពីថ្ងៃទី៣០ខែឧសភា រហូតដល់ថ្ងៃទី២៦ខែមិថុនា ។

ប្រភពដដែលបន្តថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២២ ឯកអគ្គរដ្ឋទូត មិកាមិ បានជួបនិងលើកទឹកចិត្ត ក្រុមបច្ចេកទេស។

លោកទូត ជឿជាក់យ៉ាងមុតមាំថា កម្មវិធីនេះនឹងជួយពង្រឹង កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន បន្ថែមទៀតលើវិស័យ PKO៕

To Top