ព័ត៌មានជាតិ

ឃុំខ្លួន ពាណិជ្ជករចិនម្នាក់ ពាក់ព័ន្ធនឹងបទល្មើសឆរបោកប្រាក់

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរនៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ ២០២២នេះ បានចាប់ និង ឃុំខ្លួន បុរសត្រូវចោទចិន ដែលជា ពាណិជ្ជករ ជាប់ពាក់ព័ន្ធ នឹងបទល្មើសឆបោកប្រាក់ ពីជនជាតិចិន ដូចគ្នា ប្រព្រឹត្ត នៅក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០២១។

យោងតាមដីកា បង្គាប់អោយឃុំខ្លួន ជាបណ្តោះអាសន្ន របស់ចៅក្រមស៊ើបសួរ ជនត្រូវចោទរូបនេះ មាន ឈ្មោះ LAI XUN HUI ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិចិន មានមុខរបរ ពាណិជ្ជករ មានទីលំនៅ បច្ចុប្បន្ន នៅផ្ទះលេខ២៣២ ផ្លូវលេខ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនត្រូវចោទឈ្មោះ LAI XUN HUI ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ«ឆបោក» តាមបញ្ញតិ មាត្រា ៣៧៧ និង មាត្រា ៣៧៨ នៃ ក្រមព្រហ្មទណ្ឌ និង ត្រូវបានចាប់ឃាត់ខ្លួន តាមដីការបស់តុលាការ កាលពីថ្ងៃ ទី ២៨ ខែ ឧសភា ឆ្នាំ ២០២២៕

ដោយៈ លីហ្សា

To Top