ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព និងថ្លែងសុន្ទរកថាបើក «សិក្ខាសាលាស្តីពី ការរួមចំណែករបស់កម្ពុជា ចំពោះអាស៊ាន» (Workshop on Cambodia’s Contribution to ASEAN) នៅសណ្ឋាគារ Hyatt Regency Hotel ។

សិក្ខាសាលានេះត្រូវបានសហការ រៀបចំដោយក្រសួងការបរទេសខ្មែរ និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ៕
គោលបំណងនៃសិក្ខាសាលាគឺ ដើម្បីជម្រុញការយល់ដឹងអំពីអាស៊ានកាន់តែច្រើន ជាពិសេសគឺដើម្បីប្រមូល និងរំលេចការចូលរួមចំណែករបស់កម្ពុជា ក្នុងការធ្វើសមាហរណកម្ម និងការកសាងសហគមន៍អាស៊ាន ផលប្រយោជន៍ប្រជាជនអាស៊ាន និងស្ថិរភាព សន្តិភាព និងសុខដុមរមនាក្នុងតំបន់ ៕




